សន្តិសុខសង្គម
រថយន្តនាំមុខក្បួនប្រតិភូអតីតយុទ្ធជន បុកជាមួយរថយន្តបែនដឹកដីពេញទំហឹង បណ្តាលឱ្យមានមនុស្សរបួសធ្ងន់ស្រាល២នាក់
បន្ទាយមានជ័យ ៖ មានមនុស្សរបួសធ្ងន់ ស្រាល ដល់ទៅ២នាក់ ជិះក្នុងរថយន្ត ក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានបុកគ្នាជាមួយរថយន្តបែនដឹកដី ក្នុងនោះម្នាក់ជាក្មួយស្រីនិងម្នាក់ជាពិធីការរបស់លោកជា សុមេធី រដ្ឋមន្ត្រី។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង៣៦នាទីរសៀលថ្ងៃទី ២០ខែសីហា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥៦ ចំណុចខាងត្បូងសាលាក្រុងសិរីសោភ័ណជាង៣០០ម៉ែត្រ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្ត ក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រហែល២០គ្រឿង បានបើកសំដៅទៅចែកផ្ទះ១ខ្នង ជូនអតីតជនពិការ និងចែកអំណោយដល់ជនពិការ ប្រហែល២០គ្រួសារ នៅភូមិពង្រ លុះបើកដល់ចំណុចកើតហេតុស្រាប់រថយន្ត១គ្រឿងអមដំណើរប្រតិភូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២CC១៨២៨ ម៉ាកហ៊ីយាន់ដាយស្តារា ជិះមុខក្បួនប្រតិភូរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ពីត្បូង ទៅជើង យ៉ាងលឿន ស្របពេលនោះ ក៏មានរថយន្តបែនដឹកដី ១គ្រឿងម៉ាកអ៊ីស៊ុយស៊ុយ(IZUZU) ពាក់ស្លាកលេខភ្នំពេញ៣A៨២៩៧ បើកពីទិសខាងជើងទៅត្បូងបើកច្រាសទិសគ្នា បុកគ្នាពីមុខរថយន្ត ម៉ាកហ៊ីយាន់ដាយស្តារា ពេញទំហឹងបណ្តាលឲ្យផ្ទុះពោងកៅអីមុខទាំងអស់និងខូចខាតផ្នែកខាងមុខស្តាំនិងចំហៀងយ៉ាងធ្ងន់ធ្ងរ ឯរថយន្តធំខូចខាតមធ្យមផ្នែកក្បាលឆ្វេង។

ក្រោយពីកើតហេតុហើយ អ្នកបើកបររថយន្តធំដឹកដីចុះគេចខ្លួនបាត់ អ្នកបើករថយន្តធំទំនងជាអត់ងងុយ ចំណែករថយន្តម៉ាកហ៊ីយាន់ដាយស្តារា អ្នកបើកមានឈ្មោះគឹម វ៉ាន់ឆៃ ភេទប្រុស អាយុជាង៣០ឆ្នាំ រងរបួសស្រាលក្នុង រថយន្តនេះ មានអ្នកជិះ៥នាក់ ក្នុងនោះលោកស្រីជា គឹមធិបតី អាយុខ្ទង់ជាង២០ឆ្នាំ ជាក្មួយស្រីនិងជានាយិកា ពិធីការលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានរងរបួសធ្ងន់ត្រង់ជង្គង់និងម្នាក់ទៀតឈ្មោះជា ស្រីណែត ជាក្រុមការងារ បានរងរបួសស្រាល។ មួយសន្ទុះក្រោយមក ជនរងគ្រោះត្រូវបានក្រុមការងារក្នុងក្បួនប្រតិភូដឹកយកទៅសង្គ្រោះ ព្យាបាលបឋមដំបូងនៅគ្លីនិកទេវិន្តរក្សាសុខ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ព្រមទាំងកម្លាំងនគរបាលជាច្រើននាក់ បានចុះបន្ទាន់ទៅដល់ទីកើតហេតុដើម្បីសម្រួលការជួយសង្គ្រោះ បង្ការ រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាព។
លោកគី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យឲ្យដឹងថា ករណីនេះ កំពុងត្រួតពិនិត្យ វាស់វែងនិងស្ទូចយកចេញនូវរថយន្តរងគ្រោះ ក្នុងជាក់ស្តែងឃើញរថយន្តធំបានរំលោភទៅលើគន្លងផ្លូវរបស់រថយន្តរត់ទូច្រើនជាង។

គួរបញ្ជាក់ផងដែរថា ក្បួនរថយន្តប្រតិភូលោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានធ្វើដំណើរទៅកាន់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ផ្ទះ១ខ្នងដល់គ្រួសារអតីតយុទ្ធជននិងចែកអំណោយដល់ពលរដ្ឋប្រហែល២០គ្រួសារជាជនពិការ មានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្រោយពីចែកហើយ ប្រតិភូបន្តដំណើរពីក្រុងសិរីសោភ័ណទៅប៉ោយប៉ែតដើម្បីសំណេះសំណាលជាមួយមន្ត្រីរាជការនិងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចខេត្ត សាខាមូលនិធិជាតិជំនួយសង្គមនិងសាខាមូលនិធិជពិការខេត្តបន្ទាយមានជ័យ នៅមន្ទីរនិងនៅមណ្ឌលសំចត ក្រុងប៉ោយប៉ែតទៀត៕
ដោយ ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


