សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើង ២ ក្រុម មានគ្នា ៨ នាក់ ជាបន្តបន្ទាប់ នៅស្រុកបាទី
ជនសង្ស័យជាក្មេងទំនើង ៨ នាក់ ត្រូវកម្លាំងនគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការបន្ត ក្រោយក្រុមជនសង្ស័យបង្កហិង្សាដាក់គ្នា និងធ្វើឱ្យខូចខាតដោយចេតនា។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឱ្យដឹងកាលពីរសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ក្រុមក្មេងទំនើងទាំង ៨ នាក់ ដែលបានឃាត់ខ្លួន គឺពួកគេបានធ្វើសកម្មភាពល្មើសច្បាប់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ២២ និង ៣០ នាទី នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយបក្ខពួកក្រុមជនសង្ស័យចំនួន ២ ក្រុម មានគ្នា ៨ នាក់ មានឈ្មោះ ៖
១/.ឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ ១៨ ឆ្នាំ
២/.ឈ្មោះ កុយ ចំណាន ហៅពៅ ភេទប្រុស អាយុ ២២ ឆ្នាំ
៣/.ឈ្មោះ សឿង សន ភេទប្រុស អាយុ ១៨ ឆ្នាំ
៤/.ឈ្មោះ ពេជ្រ ដារ៉ា ហៅស្វិត ភេទប្រុស អាយុ ៣២ ឆ្នាំ
៥/.ឈ្មោះ ប៉ន ប៉ាន់ ហៅប៉ាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ
៦/.ឈ្មោះ ស៊ី ដ៉ារា ភេទប្រុស អាយុ ៣៣ ឆ្នាំ
៧/.ឈ្មោះ យុង ណូ ភេទប្រុស អាយុ ៣៧ ឆ្នាំ
៨/.ឈ្មោះ គឹម សុវណ្ណរាជ ភេទប្រុស អាយុ ១៧ ឆ្នាំ។

លោកអធិការបញ្ជាក់ថា ជនសង្ស័យទាំង ២ ក្រុម បានធ្វើសកម្មភាពយកអាវុធដូចជា កាំបិតផ្គាក់ ដំបងឈើ ដំបងដែក និងដុំថ្មជាច្រើន បើកឆាកប្រយុទ្ធគ្នាដេញកាប់ វាយ គប់គ្នាទៅវិញទៅមក និងដុតកម្ទេចម៉ូតូ បណ្តាលឱ្យក្រុមទី ១ ខូចខាតម៉ូតូចំនួន ០១ គ្រឿង ធុនហុងដាឌ្រីមC125 ស៊េរី ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KB-4294 (ខូចខាតយ៉ាងដំណំ) របស់ឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ ១៨ ឆ្នាំ និងរងរបួសបែកមេជើងចំហៀងខាងឆ្វេងចំនួន ០១ កន្លែង ចំណែកឯក្រុមទី ២ ខូចខាតម៉ូតូចំនួន ២ គ្រឿង។ នៅចំពោះមុខកម្លាំងជំនាញក្រុមក្មេងទំនើងបានសារភាពថា ពួកគេពិតជាបានធ្វើការដេញវាយ និងកាប់គ្នាពិតប្រាកដមែន។
លោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវបានឱ្យដឹងដែរថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីរួចរាល់ហើយ៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


