Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌចំការមន បន្តទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នា ក្នុងបរិវេណកោះពេជ្រ

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន រួម​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​ធ្វើការ​ចុះ​ល្បាត​ក្នុង​បរិវេណ​កោះ​ពេជ្រ ដើម្បី​ទប់ស្កាត់​ការ​ប្រមូលផ្ដុំ​គ្នា ជៀសវាង​បង្ក​ជា​ជម្លោះ​ដេញ​កាប់​ចាក់​គ្នា​បណ្ដាល​ឲ្យ​មាន​ភាគី​ម្ខាង​រង​របួស ឬ បាត់បង់​អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អនុវត្ត​តាម​បទបញ្ជា លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង ១៤ ខណ្ឌ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ចំពោះ​ក្រុម​ក្មេង​ទំនើង​នៅ​តាម​ទី​សាធារណៈ​តែង​បង្ក​បញ្ហា​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២៥ ម្សិលមិញ​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន បាន​ចុះ​ធ្វើការ​ល្បាត​ក្នុង​បរិវេណ​កោះ​ពេជ្រ ដោយ​ត្រួត​ពិនិត្យ​មើល​ក្រុម​ក្មេង​ទំនើង​ដែល​តែង​អង្គុយ​ប្រមូលផ្ដុំ​គ្នា។

រង្វង់​ប្រតិបត្តិការ​ខាងលើ​កម្លាំង​អាជ្ញាធរ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​អប់រំ​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ រួច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប្រសិន​បើ​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ដាវ ឬក៏​វត្ថុ​ផ្សេងៗ ដែល​អាច​បង្ក​គ្រោះថ្នាក់ កម្លាំង​សមត្ថកិច្ច នឹង​នាំ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល។

គួរ​បញ្ជាក់​ថា ចំពោះ​ក្មេង​ទំនើង គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង ១៤ ត្រូវ​តែ​បន្ត​បង្ក្រាប​ឲ្យ​ខ្លាំងក្លា ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព បង្ក​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម