សន្តិសុខសង្គម
ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ
ហាងកាហ្វេ ១ កន្លែង ដែលម្ចាស់ហាងបានបិទទ្វារចោលអស់រយៈពេលប្រមាណ ៣ ឆ្នាំ មកហើយនោះ ត្រូវបានអណ្ដាតភ្លើងឆាបឆេះបំផ្លាញគ្មានសល់ ដោយរហូតមកទល់នឹងពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ១២ និង ១០ នាទី ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅត្រង់ចំណុចភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ករណីអគ្គិភ័យខាងលើនេះ បណ្ដាលឲ្យឆេះហាងលក់កាហ្វេ ១ កន្លែង នៅជាន់ខាងលើ យីហោ ” california coffee ” របស់ជនរងគ្រោះឈ្មោះ យ៉ាន ចាន់ម៉ាប់ ភេទប្រុស អាយុ ៥៦ ឆ្នាំ។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលនៅជិតខាងបាននិយាយថា ហាងនេះត្រូវបានម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ មកហើយ។ លុះនៅពេលកើតហេតុនោះក៏មិនមានឮស្នូរសំឡេងផ្ទុះអ្វីឡើយ ដោយស្ងាត់ៗ ស្រាប់តែមានអណ្ដាតភ្លើងចាប់ផ្ដើមឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ហើយអ្នកជិតខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍។

ក្រោយពេលប្រតិបត្តិការសមត្ថកិច្ចបានពិនិត្យទៅលើសម្ភារៈខូចខាត រួមមាន ៖ ហាងកាហ្វេចំនួន ១ ខ្នង ទំហំ ៤ ម × ២០ ម សង់អំពីបេតុងក្រោម កញ្ចក់លើ ដំបូលស័ង្កសី (ឆេះជាន់ទី ១) និងសម្ភារៈប្រើប្រាស់នៅជាន់ទី ១ ត្រូវភ្លើងឆេះអស់ទាំងស្រុង។ ចំណែកមូលហេតុសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្ថិតក្នុងការស្រាវជ្រាវ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និង សង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង ដើម្បីជួយអន្តរាគមន៍។ ចំពោះករណីនេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬ ឆ្លងរាលដាលទៅផ្ទះអ្នកជិតខាងឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


