សន្តិសុខសង្គម
មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន
បុរសម្នាក់បានជិះម៉ូតូទៅកាប់សង្សាររបស់ខ្លួននៅកន្លែងធ្វើការបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ រួចជនដៃដល់បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានព្រែកសំរោង តែមិនស្លាប់ដោយសារមានទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។

ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចរណៃ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះ ភ័ក្រ្ត សុវណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ( ជាសង្សារនឹងឡគ្នា)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នា។ បន្ទាប់មក ជនសង្ស័យបានឲ្យជនរងគ្រោះទៅរស់នៅជាមួយគ្នានៅផ្ទះជនសង្ស័យ តែជនរងគ្រោះមិនព្រម ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះជនសង្ស័យគំរាមជនរងគ្រោះថា «បើចង់បែកពីខ្ញុំមានអ្នកថ្មី ខ្ញុំនឹងកាប់សម្លាប់ចោល»។ លុះដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១និង០០នាទីរសៀល ជនរងគ្រោះកំពុងធ្វើការនៅហាងចរណៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្បាលជ្រោយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជនសង្ស័យបានទាក់ទងតាមទូរស័ព្ទមកជនរងគ្រោះ ២ដង តែជនរងគ្រោះមិនលើកនិយាយ ធ្វើឲ្យជនសង្ស័យខឹង ក៏ជិះម៉ូតូ មកឈប់មុខហាងចរណៃ ចាប់ទាញជនរងគ្រោះមកក្រៅ រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំក្បាល និងកាប់ជើងឆ្វេងដាច់ឆ្អឹង (របួសធ្ងន់) រួចជិះម៉ូតូគេចឡើងលើស្ពានព្រែកសំរោងដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ដោយសារមានប្រជានេសាទជួយទាន់ពេលវេលា ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូរវៀត។

បច្ចុប្បន្នសមត្ថកិច្ចរកឃើញវត្ថុតាងកាំបិតប៉័ងតោ១, ម៉ូតូ១គ្រឿង (របស់ជនសង្ស័យ) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសួននាំនៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី