សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត និងទទួលផលចោរកម្ម ដកហូតម៉ូតូ១២គ្រឿង
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួនពីរនាក់ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត និងបទល្មើសទទួលផលចោរកម្ម ព្រមទាំងដកហូតម៉ូតូទទួលពីបទល្មើសចំនួន១២គ្រឿង។

នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអោយដឹងថា ជនសង្ស័យ ទី១ ឈ្មោះ ព្រីង សំភី ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកធ្វើការជាមួយជនរងគ្រោះ (អ្នកយកម៉ូតូទៅបញ្ចាំ) និងជនសង្ស័យទី២ ឈ្មោះ ទេព ស្រីនឿន ភេទស្រី អាយុ៤៥ឆ្នាំ (អ្នកទទួលផល)។

លោកវរសេនីយ៍ឯក ជឹម សុីថា បន្ថែមថា បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា មានជនសង្ស័យម្នាក់បានខ្ចីម៉ូតូ តែបែរជិះយកទៅបញ្ចាំ ភ្លាមៗ លោកបានបញ្ជារទៅកាន់លោកវរសេនីយ៍ទោ ជា ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ បើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោស។ លុះមកដល់វេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ អស់រយៈពេលជាង១ខែ ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញជនសង្ស័យខាងលើ ត្រង់ចំណុចស្ថានីយប្រេងឥន្ទនៈ ភីធីធី ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ឃាត់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យដើម្បីទៅចង្អុលទីតាំងហាងបញ្ចាំម៉ូតូ ត្រង់ចំណុចផ្ទះលេខE៥២ ផ្លូវបេតុង ស្ថិតនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបានឃាត់ខ្លួនជនសង្ស័យជាអ្នកទទួលបញ្ចាំម៉ូតូ ដកហូតបានវត្ថុតាងម៉ូតូចំនួន១២គ្រឿង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទី គាត់កំពុងតែធ្វើការនៅក្នុងផ្ទះលេខ៨៤ ផ្លូវលេខ១៣ (បុរីពិភពថ្មី២) ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ខណៈនោះជនសង្ស័យជាអ្នកធ្វើការជាមួយគ្នា បានសុំខ្ចីម៉ូតូម៉ាកហុងដាដ្រីម ពណ៌ខ្មៅ សេរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1J-8072 ដោយប្រាប់ថា «ខ្ចីជិះទៅជួបប្រពន្ធមួយភ្លេត» ហើយក៏ឲ្យម៉ូតូទៅជនសង្ស័យ។ ជនរងគ្រោះបន្តថា រហូតមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០និង០០នាទី ជនសង្ស័យមិនទាន់យកម៉ូតូមកប្រគល់ឲ្យខ្លួនវិញហើយខ្លួនក៏បានព្យាយាមទំនាក់ទំនាក់តាមរយៈទូរសព្ទទៅសួរនាំជនសង្ស័យ ប៉ុន្តែជនសង្ស័យចេះតែកុហកថា «ចាំម៉ោងនេះ ម៉ោងនោះរហូត» ទើបមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមមតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ