Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង 

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានបញ្ជាក់ពីការវាយប្រហារប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយស្នូរផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងតេហេរ៉ង់ ចំណែកអ៊ីស្រាអែល ក៏ប្រកាសដាក់ច្បាប់រដ្ឋក្នុងគ្រាអាសន្នហើយដែរ ព្រោះថាសង្គ្រាមធំអាចនឹងផ្ទុះឡើង។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី សារព័ត៌មានអាមេរិកមួយចំនួនបានចុះផ្សាយដូចៗគ្នាថា ប្រទេសអ៊ីស្រាអែល កំពុងត្រៀមវាយអ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោន ក៏បានជម្លៀសមន្ត្រីទូតរបស់ខ្លួនចេញពីតំបន់ជាច្រើននៅមជ្ឈិមបូព៌ារួចហើយដែរ។

ក្នុងសេចក្តីរាយការណ៍របស់ CBS, ABC និង New York Times ដែលដកស្រង់ប្រភពពីមន្ត្រីសុំមិនបញ្ចេញឈ្មោះ ការវាយប្រហារនេះមិនមានការចូលដៃពីអាមេរិកទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន អាចផ្តល់ជាជំនួយខាងភ័ស្តុភារនិងការណ៍សម្ងាត់ ហើយក៏នឹងការពារអ៊ីស្រាអែល ពីការសងសឹករបស់អ៊ីរ៉ង់ផងដែរ។

រឿងនេះទៀតសោត កើតឡើងបន្ទាប់ពី អ៊ីរ៉ង់ ចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយអះអាងថា ទីក្រុង​តេហេរ៉ង់​នឹង​ចាត់ ​«វិធានការ​ពិសេស» បើ​មាន​ការវាយប្រហារយោធាណាមួយលើទឹកដីរបស់ខ្លួន ជាពិសេសលើទីតាំងនុយក្លេអ៊ែរ ហើយ​ការ​ឆ្លើយតប​​នោះ ​អាច​បង្ក​ជា​សង្គ្រាម​ដ៏​ធំ​នៅ​ក្នុង​តំបន់។

(រូបថត៖ Reuters)

ការព្រមាននេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេស Abbas Araghchi កាល​ពី​ថ្ងៃ​ទី​២២​ខែ​ឧសភា​ ដោយលោកសង្កត់ធ្ងន់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងក្លាយជា«កំហុសប្រវត្តិសាស្ត្រដ៏ធំបំផុតមួយ ដែលសហរដ្ឋអាមេរិកបង្ក​ឡើង» ហើយ​អ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់បំផុត។

កាល​ពី​ខែមុន អត្ថបទ​ព័ត៌មាន​មួយ​របស់​ CNN ក៏បាន​ចេញ​ផ្សាយដែរ​ថា របាយការណ៍ស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការវាយប្រហារយោធាដ៏​ធំ​ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ បើ​ទោះ​ជា​ទីក្រុង​តេហេរ៉ង់​កំពុង​បន្ត​កិច្ចចរចា​ការទូត​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​​ក៏​ដោយ។

របាយការណ៍​ដដែលនោះ​បន្ត​ទៀត​ថា អ៊ីស្រាអែលកំពុងវាយតម្លៃជម្រើសយោធាផ្សេងៗ រួមទាំងការវាយប្រហារតាមអាកាស និងប្រតិបត្តិការកងកុម្ម៉ង់ដូ សំដៅរារាំង​សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ គោលដៅ​ដែល​គ្រោង​ទុក រូម​មាន​ទីតាំងនុយក្លេអ៊ែរសំខាន់ៗដូចជា រោងចក្រ Fordow និង Natanz៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ ​សាកល្បង​បាញ់​​ក្បាល​គ្រាប់​មី​ស៊ី​ល​បាលិស្ទិ​ក​ទម្ងន់​​២​តោន​ដោយ​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

ងាកចេញពីព្រំដែនកម្ពុជា-ថៃ ទៅមើលការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានអ្វីខ្លះ?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យគួរឲ្យខ្លាច ឆាបឆេះចំណតយានយន្ត យ៉ាងសន្ធោសន្ធៅ នៅចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ម៉ូឌី ​​​រៀប​រាប់​ពីសោកនាដកម្ម​ធ្លាក់យន្តហោះ ឯប៉ូលិស​ថា«គ្មាន​​អ្នកនៅរស់ឡើយ​»

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ ពលរដ្ឋនៅខាងក្រោយចាត់ទុកកងទ័ពជួរមុខថា ជាបងប្អូនខ្មែរតែមួយ នឹងប្រឹងផ្ដល់ស្បៀងមិនឱ្យខ្វះខាតឡើយ

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋច្រើនខ្នងនៅខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម