ព័ត៌មានអន្ដរជាតិ
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមាននៅថ្ងៃអង្គារនេះថា វិធានការបិទព្រំដែនថៃ-កម្ពុជា អាចប៉ះពាល់ដល់ពាណិជ្ជកម្មថៃតម្លៃ ១៧០ ប៊ីលានបាត (៥,២ ប៊ីលានដុល្លារ) ដោយផលប៉ះពាល់បានចាប់ផ្ដើមជាបណ្ដើរៗហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធាន FTI លោក Kriengkrai Thiennukul បានប្រាប់សារព័ត៌មានក្នុងស្រុក Thansettakij ថា វិធានការដែលពាក់ព័ន្ធនឹងការបិទ-បើកច្រកព្រំដែន តាមកាលវិភាគរបស់ក្រុមយោធាថៃ នឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។
លោកបានកត់សម្គាល់ថា សមាជិក FTI មួយចំនួន បានចាប់ផ្តើមទទួលរងនូវផលប៉ះពាល់រួចហើយ បើទោះបីជាបច្ចុប្បន្ន គេមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតក៏ដោយ។
ថៃបាននាំចូលមកកម្ពុជាក្នុងទំហំតម្លៃ ១៧០ ប៊ីលានបាត កាលពីឆ្នាំមុន។ ច្រកខ្លងឡឹក នៃខេត្តស្រះកែវ (ច្រកប៉ោយប៉ែត ខាងកម្ពុជា) ដែលរងនូវវិធានការបិទបើកផងដែរនោះ រួមចំណែកប្រមាណ ៦៤ ភាគរយ នៃពាណិជ្ជកម្មសរុប ឬ ១១០ ប៊ីលានបាត។ នេះបើតាមអ្នកជំនាញថៃដដែល។
លោក Kriengkraiថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ វាពិបាកក្នុងការដឹងពីផលប៉ះពាល់ទាំងស្រុង។ ដោយផ្អែកលើតម្លៃនាំចេញប្រចាំថ្ងៃ វាមានប្រហែល ៥០០ លានបាត/ថ្ងៃ។ ប៉ុន្តែវាប៉ះពាល់តែមួយចំនួនក្នុងចំណោមនោះប៉ុណ្ណោះ»។

មិនថាយ៉ាងណាក៏ដោយ លោក Kriengkrai សង្ឃឹមថា ស្ថានការណ៍នឹងមិនអូសបន្លាយយូរពេកទេ ព្រោះការពន្យារពេលកាន់តែយូរ ផលប៉ះពាល់នឹងកាន់តែខ្លាំង។
អ្នកជំនាញដដែល លើកឡើងយ៉ាងដូច្នេះថា៖ «ជាការពិតណាស់ ជម្លោះនឹងធ្វើឱ្យទាំងប្រទេសថៃ និងកម្ពុជារងទុក្ខ។ ថៃមានអតិរេកពាណិជ្ជកម្មជាមួយកម្ពុជា លើការនាំចេញទំនិញប្រើប្រាស់ ប្រេងឥន្ធនៈ គ្រឿងម៉ាស៊ីន និងម៉ាស៊ីន»។
លោកសង្ឃឹមថា កិច្ចចរចារវាងភាគីទាំង២ «នឹងផ្តល់លទ្ធផលល្អ ជាមួយនឹងការយោគយល់គ្នាទៅវិញទៅមក ដែលអនុញ្ញាតឱ្យប៉ុស្តិ៍ច្រកព្រំដែនវិលមករកភាពប្រក្រតីជាថ្មី ដូច្នេះភាគីទាំង ២ អាចបន្តពាណិជ្ជកម្មឡើងវិញ ដោយគ្មានការរំខានបន្ថែមទៀត»។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


