សេដ្ឋកិច្ច
រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ
រោងចក្រផលិតសំបកកង់រថយន្ត Sailun ប្រកាសផ្ដល់ការងារដល់ពលករខ្មែរវិលមកពីប្រទេសថៃ ចំនួន ៧០០ នាក់ និងបុគ្គលិកការិយាល័យ ១០០ នាក់ នៅចំពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសត្រៀមទទួលយកពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ បន្ទាប់ពីរងការប្រមាថម៉ាកងាយ នៅក្នុងប្រទេសថៃ បន្ទាប់ពីផ្ទុះឡើងនូវជម្លោះព្រំដែន។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG (សៃលុន) បានប្រាប់ឱ្យដឹងថា ស្របពេលដែលមានបញ្ហា និងឃើញប្រជាពលករខ្មែរចាប់ផ្ដើមវិលត្រឡប់មកស្រុកវិញ នៅចំពេលដែលរោងចក្រកំពុងមានតម្រូវករបុគ្គលិក និងកម្មករ ៨០០ នាក់ ក្នុងនោះមាន កម្មករ ៧០០ នាក់ ចំណែកឯបុគ្គលិកក្នុងការិយាល័យ ១០០ នាក់ ដែលមានជាងភ្លើង មេកានិក និងអ្នកបកប្រែភាសាចិន។
លោក គឹន ឧត្តមមុនីស៊ីណាត បញ្ជាក់ថា៖ «ក្រុមហ៊ុនទទួលសិទ្ធផ្ដាច់មុខ PICG បានឧបត្ថម្ភមធ្យោបាយធ្វើដំណើរ ដើម្បីចុះឈ្មោះនៅក្រុមហ៊ុនសៃលុន ហើយបើសិនគាត់ទៅមើលមិនពេញចិត្ត មិនត្រូវប្រាក់ខែអី គឺយើងអាចដឹកគាត់មកវិញបាន»។

បញ្ហាប្រឈមរឿងខ្វះសំបកកង់ឡានប្រើក្នុងស្រុកមិនមែនជាបញ្ហាប្រឈមនោះទេ។ ដោយរោងចក្រនេះមានសមត្ថភាពផលិតរហូត២២លានគ្រាប់ហើយកម្ពុជាខ្លួនឯងប្រើអស់ត្រឹម១លានគ្រាប់ប៉ុណ្ណោះក្នុងមួយឆ្នាំ PCR។ អ្វីដែលកាន់តែពិសេសទៀតនោះសំកបកង់មួយនេះបានបរិច្ចាគ៤០០៛ក្នុងមួយគ្រាប់ជូនមន្ទីរពេទ្យ គន្ធ បុប្ផា ដើម្បីកុមារកម្ពុជាយើងផងដែរ៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


