ព័ត៌មានអន្ដរជាតិ
ជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល៖ អ្នកស្លាប់និងរបួសកើនឡើង ចំពេលបង្កើនការវាយប្រហារគ្នា
ចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់៥នាក់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងបាញ់ផ្លោងវាយប្រហារសងសឹករបស់អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់លើអ៊ីស្រាអែល ដោយប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីច្រើនទិសសំដៅក្រុងរបស់អ៊ីស្រាអែល។

តាមសេចក្តីរាយការណ៍ផ្ទាល់របស់ Times of Isralel របស់ប្រទេសអ៊ីស្រាអែល ជនស៊ីវិល១មានស្លាប់នៅថ្ងៃអាទិត្យនេះ ខណៈមនុស្ស៣០ផ្សេងទឪតរងរបួសក្នុងភាគកណ្តាលប្រទេសអ៊ីសា្រអែលដោយសារការវាយប្រហាររបស់អ៊ីរ៉ង់។
ការស្លាប់បណ្តាលមកពីការបាញ់ផ្លោងរបស់អ៊ីរ៉ង់បានកើនឡើងដល់៥នាក់ រួមទាំងការស្លាប់៤នាក់នៃសមាជិកគ្រួសារ១កាលពីថ្ងៃសៅរ៍។ នេះ យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល (IDF)។
យោងការផ្សាយរបស់ The Guardian ភាគីអ៊ីស្រាអែលបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៧៨នាក់ និងបណ្តាលឲ្យរបួសជាង៣០០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។
ក្នុងវិស័យការទូតវិញ ប្រទេសជាច្រើនជុំវិញពិភពលោកជំរុញឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលប្រឹងប្រែងអត់ធ្មត់ និងងាកទៅរកដំណោះស្រាយការទូត ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញការព្រមានអ៊ីរ៉ង់ ដោយបង្ខំឲ្យចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុននឹងអ្វីៗបាត់បង់។
ប្រធានាធិបតីមហាអំណាចរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលថ្កោលទោសអ៊ីស្រាអែលយ៉ាងចាស់ដៃចំពោះការវាយប្រហារអ៊ឺរ៉ង់ដែលជាសម្ពូន្ធមិត្តដ៏ស្អិតរមួតរបស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន បាននិយាយទូរស័ព្ទជាមួយ ប្រធានាធិបតិសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែមិនមានការផ្សព្វផ្សាយពីលទ្ធផលនៃការពិភាក្សារបស់ប្រមុខមហាអំណាចទាំងពីរនេះទេ។
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


