Connect with us

ព័ត៌មានជាតិ

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

បានផុស

នៅ

លោក សួន ដានី ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ បាន​ឲ្យដឹង​ថា យុវជនដែល​បាន​បោះបង់ការសិក្សា ហើយពុំមានលទ្ធផលអាច​មកដាក់ពាក្យចូលរៀននៅ TVET ដើម្បីបង្កើតឱកាសការងារ និងសាងក្តីសង្ឃឹម ជំរុញ​លើកកម្ពស់ជីវភាព និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង តាមរយៈរៀនជាប់សាលារកការងារឱ្យធ្វើ ទៅ​តាមតម្រូវការរបស់ក្រុមហ៊ុនដៃគូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ ក្នុងឱកាសដែល​រដ្ឋបាលខេត្តក្រចេះបាន​ប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមដល់យុវជន” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះបានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញ​ដល់យុវជន យុវនារី ដែលពុំទាន់មានជំនាញវិជ្ជាជីវៈឱ្យមកចូលរៀន​​ជំនាញ​ច្ចេកទេស និងវិជ្ជាជីវៈដោយឥតបង់ថ្លៃ។

បន្ថែម​ពីនេះ ការ​​ប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៨ ឆ្នាំ២០២៥ ក៏​ដើម្បី​ផ្សព្វផ្សាយ​ដល់សហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យមានការគាំទ្រ​ដល់ដំណើរការ​បណ្តុះបណ្តាល​លើផ្នែកហ្វឹកហាត់កូនជាង នៅពេលកំពុងសិក្សា និង​នៅពេលបញ្ចប់​ការ​សិក្សា​​ទទួល​បាន​ការងារតាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស ស្របពេល​​មាន​ជំនាញ​ស្រាប់។

ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ បច្ចុប្បន្ននេះ​នៅតាមក្រុមហ៊ុន គ្រឹះស្ថាន រោងចក្រសហគ្រាស វិនិយោគលើគ្រប់វិស័យផ្សេងៗជាច្រើននៅក្នុងខេត្តក្រចេះ ត្រូវការកម្លាំងពលករចំនួន ៦២៧៦ កន្លែង ដោយទទួលបានប្រាក់ខែចាប់ពី ៣០០ ដុល្លារឡើងទៅ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម