សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់ ២៦ ២០០ដុល្លារ រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ
ស្ត្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់រឿងសន្យារត់ការចូលក្របខណ្ឌក្នុងជួរមន្ត្រីនគរបាលជាតិ ដោយមិនបានសម្រេចហើយស៊ីដាច់ប្រាក់ចំនួន២៦ ២០០ដុល្លារសហរដ្ឋអាមេរិក។

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងនៅចំណុចបុរីរំចេក ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ម៉ោង១០និង១០នាទីព្រឹក ដោយកម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។
ស្ត្រីដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ សុង សោភ័ណ្ឌ អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចខាងលើ ពីបទឆបោកប្រាក់។
យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈឿន ឈុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបរវេល ដោយបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងលើ។

ជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះចំនួន ២៦.២០០ដុល្លារ ដើម្បីរត់ការយកឈ្មោះកូនរបស់ជនរងគ្រោះចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិក្នុងឆ្នាំ២០២៥ ដោយមិនចាំបាច់ប្រលងចូល ទាំងដែលក្រសួងមហាផ្ទៃមិនមានជ្រើសរើសមន្ត្រីនគរបាលជាតិថ្មីក្នុងឆ្នាំ២០២៥ឡើយ ទីបំផុតក្រសួងក៏មិនបានរើស ឯលុយក៏ត្រូវបានស៊ីដាច់ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងតែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


