Connect with us

សន្តិសុខសង្គម

ពលរដ្ឋនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ស្នើអាជ្ញាធរស្ដារប្រព័ន្ធលូ ខណៈទឹកស្អុយ​ហៀរ​លើដងផ្លូវរំខានការរស់នៅ

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យ និងស្ដារប្រព័ន្ធលូមួយកន្លែងដើម្បីរំដោះទឹកស្អុយដែលហៀរចេញពីព្រព័ន្ធលូមកលើដងផ្លូវ បង្កការរំខានក្នុងរស់នៅ ដោយសារជះក្លិនស្អុយខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡាយ ពិសិដ្ឋ ជាប្រជាពលរដ្ឋតំណាងឲ្យប្រជាពលរដ្ឋច្រើនគ្រួសារផ្សេងទៀតបានលើកឡើងថា ទឹកស្អុយដែលហៀរចេញមកនេះ កើតឡើងជាបន្តបន្ទាប់ដោយសារកកស្ទះសំរាមកាកសំណល់ផ្សេងក្នុងប្រព័ន្ធលូ និងដោយសារទឹកភ្លៀងដែលមិនអាចហូរបាន បង្កជាក្លិនស្អុយអស់រយៈពេលជាងមួយសប្តាហ៍មកហើយ។ បើតាមលោក ឡាយ ពិសិដ្ឋ ករណីនេះ នៅមិនទាន់ឃើញមានអាជ្ញាធរណាចុះមកពិនិត្យ និងមានវិធានការនោះទេ ដែលធ្វើឲ្យរូបលោក ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែលរស់នៅ និងប្រកបរបរទទួលទាននៅតំបន់នោះបង្កការលំបាក។

ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ លោកសូមស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយចាត់វិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីធានាបាននូវអនាម័យសាធារណៈ និងការរស់នៅប្រកបដោយសុខមាលភាព។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងចូលរួមពិនិត្យ និងដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗ។

លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា នៃរដ្ឋបាលខណ្ឌសែនសុខ បានប្រាប់ក្រុមការងារ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៤មិថុនា នេះថា លោកទទួលបានករណីនេះហើយ ហើយលោកនិងក្រុមការងារ នឹងសហការជាមួយលោកមេភូមិ ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីស្តារប្រព័ន្ធលូនេះឱ្យមានភាពប្រសើរឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម