Connect with us

សន្តិសុខសង្គម

អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ស្នើសុំដាក់ធុងសំរាមបន្ថែមនៅតំបន់ទីប្រជុំជនដើម្បីគ្រប់គ្រងសំរាមឲ្យបានល្អ

បានផុស

នៅ

អាជ្ញាធរភូមិទាំង ៦៦ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានដាក់សំណើសុំលោកអភិបាលខណ្ឌ ដាក់បន្ថែមធុងសំរាមនៅតាមទីប្រជុំជនឲ្យបានច្រើនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងគ្រប់គ្រងសំរាមឲ្យល្អ ព្រោះបច្ចុប្បន្ននៅតាមតំបន់មួយចំនួនមានប្រជាជនច្រើន តែមានធុងសំរាមតិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំដាក់បន្ថែមធុងសំរាមនៅតាមមូលដ្ឋានពីសំណាក់មេភូមិនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមេភូមិទាំង៦៦ ក្នុងមូលដ្ឋានខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ ដើម្បីលើកជាសំណូមពរ ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរកដំណោះស្រាយរួមដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានគុណភាព និងប្រសិទ្ធិភាព។

ក្នុងពីធីនេះ លោក លោកស្រីមេភូមិបានលើកឡើងថា ចំពោះបញ្ហាអនាម័យសាធារណៈក្នុងមូលដ្ឋាន ក្នុងនាមអាជ្ញាធរ តែងតែធើ្វការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងការទុកដាក់ និងការបញ្ចេញសំរាម ដើម្បីឲ្យក្រុមហ៊ុនប្រមូលសំរាមមកយក ជៀសវាងការបញ្ចេញសំរាមខុសពេលវេលាកំណត់ ធើ្វអោយប៉ះពាល់សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ។ លោកស្រីមេភូមិបន្ថែមថា នៅទីតាំងដាក់សំរាមមួយចំនួនក្នុងមូលដ្ឋានមានធុងតិច តែប្រជាជនច្រើនវាក៏ជាបញ្ហាមួយសំខាន់ផងដែរ។ ក្នុងន័យនេះ លោកស្រីក៏បានស្នើសុំឲ្យលោកអភិបាលខណ្ឌបន្ថែមធុងសំរាម ដើម្បីដាក់នៅទីតាំងដែលមានប្រជាពលរដ្ឋរស់នៅច្រើន ជៀសវាងការទុកដាក់គ្មានរបៀបរៀបរយ។

លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា បានទទួលយកសំណើ ហើយក៏បានណែនាំបន្ថែមអោយមេភូមិទាំងអស់ក្នុងមូលដ្ឋានខណ្ឌបន្តយកចិត្តទុកដាក់ពីបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា ព្រោះមេភូមិទាំងអស់គឺជាអ្នកនៅជិតបំផុតជាមួយពលរដ្ឋ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម