សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅក្នុងអាគារខុនដូរប៉ោលី ឃាត់ជនបរទេស៤០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams នៅក្នុងអាគារខុនដូរប៉ោលី (BAOLI INTER CITY) ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។


ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស៤០នាក់ ដោយបែងចែងជា០៣ផ្នែកពាក់ព័ន្ធ ក្នុងនោះរួមមាន ៖ ជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកអូសទាញ ឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញ ៖ ជនបរទេសសរុបចំនួន២២នាក់ មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិចិន ២០នាក់ (ប្រុស) និងជនជាតិរុស្ស៊ីចំនួន ០២នាក់ (ស្រី ០១នាក់) ។ សម្ភារៈវត្ថុតាងដែលបានដកហូតរួមមានដូចខាងក្រោម៖ ទូរស័ព្ទដៃ ចំនួន៥០៦គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន២០ គ្រឿង , ធុង CPU ចំនួន១៨គ្រឿង , អេក្រង់ (MONITOR) ចំនួន១៥គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០២ គ្រឿង។ រួចបានបន្តឆែកឆេរបន្ទប់លេខ ៣២០៦A ជាន់ទី៣២ (ឃ្លាំង) ដកហូតបានទូរស័ព្ទដៃចំនួន១២២គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន១៥ គ្រឿង , ធុង CPU ចំនួន១២គ្រឿង , អេក្រង់ (MONITOR) ចំនួន ២០ គ្រឿង។


ក្នុងនោះឃាត់ជនជាតិបង់ក្លាដេស១២នាក់ ជាប់ពាក់ព័ន្ធករណីឆបោក Online Scams ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយ ដោយបានដកហូតសម្ភារៈ រួមមាន ៖ទូរស័ព្ទដៃ ចំនួន០២ គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន០៥គ្រឿង និង រកឃើញជនបរទេស០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះមាន ជនជាតិថៃ០២នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ប្រុស), ជនជាតិវៀតណាម ០១នាក់ (ស្រី) និងជនជាតិចិន ០២នាក់ ជាប់ពាក់ព័ន្ធនឹងគ្មានលិខិតឆ្លងដែន។


បច្ចុប្បន្ន ជនសង្ស័យទាំង៤០នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕ អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


