Connect with us

សន្តិសុខសង្គម

ពលរដ្ឋក្នុងភូមិទួលពង្រ​​ ទទួលបានផ្លូវបេតុង២ ខ្សែ ខណៈអាជ្ញាធរកំពុងស្ថាបនា

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ទទួលបានផ្លូវបេតុងឆ្អឹងដែកចំនួន២ខ្សែស្របគ្នា​ ខណៈអាជ្ញាធរកំពុងដាក់គ្រឿងចក្រកាយស្ថាបនា។ ការសម្រេចដាក់គ្រឿងចក្រស្ថាបនាផ្លូវបេតុងថ្មីនេះ បន្ទាប់ពីសង្កេតឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារផ្លូវទាំងពីរខ្សែនេះខូចទ្រុឌទ្រោមខ្លាំង និងមានជង្ហុគច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កង​ វង​ ចៅសង្កាត់ចោមចៅទី១​ បានឲ្យដឹងថា​ ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកដែលកំពុងស្ថាបនា​មានចំនួន២ខ្សែ​ ស្ថិតក្នុងភូមិទួលពង្រ ដែលគម្រោងទី១​ ចាប់ពីវារីអគ្គិសនីទួលពង្រ​ រហូតទៅដល់ផ្លូវ៥០ម៉ែត្រ​ មានប្រវែង១៦១០​ ទទឹង១០ម៉ែត្រ​ ជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ។ និងគម្រោងទី២​ ចាប់ពីផ្សារឯករាជ្យ១​ ផ្លូវវេងស្រេង​ រហូតមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរថពាសដែក​ ស្ថិតក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ដោយប្រេីប្រាស់ថវិការមូលនីធីសាលាខណ្ឌពោធិ៍សែនជ័យ។ លោក​ ចៅសង្កាត់បន្តថា​ ផ្លូវចំនួន២ខ្សែខាងលេីកំពុងស្ថាបនាស្របគ្នា​ ហើយនឹងរួចរាល់នៅពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម