Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋ ០១ ខ្នង អស់ទាំងស្រុង នៅស្រុកប្រាសាទបាគង

បានផុស

នៅ

កាលពី​វេលា​ម៉ោង ​២០​ និង ​៤០​ នាទី​ ថ្ងៃទី​ ២២​ ខែសីហា ​ឆ្នាំ​ ២០២៥ មាន​ករណី​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ​០១ ​ខ្នង ​អស់ទាំង​ស្រុង ដែលមាន​ទំហំ ០៨ ​គុណ​នឹង​ ០៩ ​ម៉ែត្រ ថ្ម​ក្រោម​ ឈើ​លើ​ ដំបូក​ប្រក់​ក្បឿង រួម​ទាំង​ខូចខាត​ស្រូវ​អស់​ ១៣ ​ការុង និង​សម្ភារៈ​​ប្រើប្រាស់​មួយ​ចំនួន ដោយ​មូលហេតុ​បណ្ដាល​មកពី​ឆ្លង​ចរន្តអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​ លោក​ និង​សមត្ថកិច្ច​ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​ចាត់​កម្លាំង​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន ០៥ ​គ្រឿង ប្រើប្រាស់​ទឹក​អស់​សរុប​អស់​ចំនួន ០៤ ​រថយន្ត ក្នុងនោះ​រួមមាន ​៖ រថយន្ត​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការ​នគរបាល​ខេត្ត​ចំនួន ០២​ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២ រថយន្ត​ , រថយន្ត​ពន្លត់​អគ្គិភ័យ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ចំនួន ​០១ ​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១ ​រថយន្ត ​, រថយន្ត​ពន្លត់​អគ្គិភ័យ​ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​ ០១ គ្រឿង ​, រថយន្ត​ពន្លត់​អគ្គិភ័យ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន ០១​ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១ រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​ឲ្យ​រលត់​ទៅ​វិញ នៅវេលា​ម៉ោង ២១​ និង ​៣០ នាទី ថ្ងៃខែ​ឆ្នាំ​ដដែល។

លោកស្នងការ​ខេត្តសៀមរាប បាន​សំណូមពរ​ដល់​​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវមាន​ការប្រុងប្រយ័ត្ន​គ្រប់​វិនាទី​ចំពោះ​ដើមហេតុ​ដែល​អាច​បង្ក​ឲ្យ​កើតមាន​អគ្គិភ័យ​កើតឡើង​ដូចជា ភ្លើង​ទៀន ភ្លើង​ធូប ភ្លើង​ចង្ក្រាន ភ្លើង​ចង្កៀង រំសេវ​ជាតិ​ផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័ន​ចំហេះ សារធាតុ​គីមី​ដែលជា​វត្ថុ​ងាយ​ឆេះ និង​បច្ចេកទេស​ក្នុងការ​ត​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ជាដើម​។ និង​សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ក្នុងការ​អនុវត្ត​វិធានការណ៍​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​អគ្គិភ័យ​កើតឡើង៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម