សន្តិសុខសង្គម
ក្រសួងមហាផ្ទៃផ្អាកការងារលោកវរសេនីយ៍ទោ ពៅ រិទ្ធី ដើម្បីបើកផ្លូវឲ្យតុលាការអនុវត្តច្បាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះលោកវរសេនីយ៍ទោ ពៅ រិទ្ធី អត្តលេខ ៥៦០៥០ ដែលមានតួនាទីជាមេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនិតិវិធីផ្លូវច្បាប់ ពាក់ព័ន្ធករណីនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់។

ក្នុងសេចក្ដីសម្រេច លោកវរសេនីយ៍ទោ ពៅ រិទ្ធី ត្រូវមកបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតដល់មានការសម្រេចជាថ្មី។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ចុះបង្ក្រាបករណីនាំទំនិញឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា នៅចំណុចផ្ទះរបស់លោកវរសេនីយ៍ទោ ពៅ វុទ្ធី ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការចុះបង្ក្រាប កម្លាំងជំនាញបានរកឃើញគ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស ទូកស្មាច់ ចំនួន០១ និងរថយន្តចំនួន ២គ្រឿង។
ដោយឡែកលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា បានរត់គេចខ្លួន។ ក្រោយពីត្រួតពិនិត្យ វត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម





-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


