Connect with us

សន្តិសុខសង្គម

ជាង ១០ ម៉ោងហើយ បុរសដែលជិះម៉ូតូទឹក ធ្លាក់ចូលទន្លេ ជិតស្ពានកោះនរា មិនទាន់រកឃើញនៅឡើយទេ

បានផុស

នៅ

បុរស​ម្នាក់ បាន​ធ្លាក់​ចូល​ទឹកទន្លេ លិច​បាត់ រក​មិន​ទាន់​ឃើញ បន្ទាប់ពី​ជិះ​ម៉ូតូ​ទឹក ម៉ាក Kawasaki SX-R នៅ​ជិត​ស្ពាន​កោះនរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ជាង ៩ យប់ ថ្ងៃ​ទី ២៧ ខែ​កញ្ញា ឆ្នាំ ២០២៥ ស្ថិត​នៅ​ច្រាំង​ទន្លេ ជិត​ស្ពាន​កោះនរា សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​មាន​ឈ្មោះ សុផេង អាយុ​ប្រហែល​ជាង ៤០ ឆ្នាំ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ៤ រសៀល គេ​បាន​ឃើញ​ជនរងគ្រោះ​មក​កាន់​ចំណុច​កើតហេតុ និង​ជិះ​ម៉ូតូ​ទឹក ម៉ាក Kawasaki SX-R ដើម្បី​ជិះ​លេង​កម្សាន្ត​អារម្មណ៍​ចុង​សប្ដាហ៍។ លុះ​ពេល​ជនរងគ្រោះ​ជិះ​បាន​បន្តិច ក៏​ស្រាប់តែ​ធ្លាក់​ពី​លើ​ម៉ូតូ​ទឹក​ចុះ​ទៅ​ក្រោម​លិច​បាត់​តែម្ដង។ ភ្លាមៗ នោះ ក្រុម​ម៉ូតូ​ទឹក Jet Ski Phom phenh បាន​ចេញ​ម៉ូតូ​ទឹក​ល្បាត​ជិះ​រុករក​តាម​ដង​ទន្លេ​ពី​ចំណុច​គល់​ស្ពាន​កោះនរា រហូត​ទៅ​ជិត​ដល់​គល់​ស្ពាន​តាខ្មៅ ចំណាយ​ជាង ១០ ម៉ោង ក៏​នៅតែ​រក​មិន​ឃើញ។ បច្ចុប្បន្ន ជនរងគ្រោះ មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម