Connect with us

កីឡា

កីឡាការិនីហែលទឹក​​ឆ្នើម​របស់​កម្ពុជា​ កាំង​ មុយនីន​ ចូលរួម​ការ​ប្រកួត​នៅវៀតណាម​ពង្រឹង​សមត្ថភាព​

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​បញ្ជូន​គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ សរុប​ ៣នាក់​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​ រយៈពេល​ ៣ថ្ងៃ​ចាប៉​ពី​ថ្ងៃ​ទី១០​ ដល់​ ១៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​ឯ​ទីក្រុង​ហាណូយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែមថុន​ ពន្លឺ​ និង​សិស្ស

លោក​ ហែមថុន​ ពន្លឺ​ ដែល​ជា​គ្រូ​បង្វឹក​ និង​ជា​អ្នក​ដឹកនាំ​កីឡាករ​ កីឡាការិនីចេញ​ទៅនេះ​បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​គឺ​បាន​ទៅ​ដល់​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ហើយ​ និង​ត្រៀម​ខ្លួនសម្រាប់​ចូល​រួម​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ។​

កីឡា​ការិនី​ កាំង​ មុយនីន​ លេង​លើ​ ​៤វិញ្ញាសា​ 50AP, 100BF, 200BF, 400BF​ ចំណែក​កីឡាករ​ ទួន​ ទិត្យ​សត្យា​ គឺ​លេង​លើ​ ៤វិញ្ញសា​ដូច​គ្នាគឺ​ 50AP, 50SF, 100SF, 200SF។​ ពួកគេ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ស្អែក​រហូត​ទៅ​ហើយ។​

គ្រូ​បង្វឹក​ខាង​លើ​បន្ត​ទៀត​ថា​ នេះ​ជា​ការ​ប្រកួត​ជា​ផ្លូវ​ការ​ថ្នាក់​ជាតិ​របស់​ប្រទេស​វៀតណាម​។​ ជា​មួយ​គ្នា​នេះ​ដែរ​ម្ចាស់​ផ្ទះ​វៀតណាម​បាន​អញ្ជើញ​ខាង​កម្ពុជា​ឲ្យ​ចូលរួម​ការ​ប្រកួត​នេះ​ផងដែរ​ ប៉ុន្តែ​មិន​មែន​ជា​ការ​ដណ្ដើម​មេដាយ​អ្វី​នោះ​ទេ។​ ការ​ប្រកួត​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​អ្នក​ទាំង​ពីរ​បាន​វាស់ស្ទង់​សមត្ថភាព​ដែល​ខ្លួន​បាន​ហ្វឹកហាត់​កន្លង​ទៅ​ថា​មាន​ភាព​រីកចម្រើន​ដល់​កម្រិត​ណា។​ បន្ថែម​ពី​នេះ​ជា​ឱកាស​បានប្រៀបធៀប​សមត្ថភាព​របស់​ខ្លួន​ជា​មួយ​ខាង​វៀតណាម​ថា​មាន​កម្រិត​បច្ចេកទេស​ ខុសប្លែក​ ឬ​រីកចម្រើន​ជាង​គេ​យ៉ាងណា​ខ្លះ​ដែរ។​

នេះ​ជា​ការ​ប្រកួត​ដែល​អាច​ដក់​បទ​ពិសោធ​ផង​ និង​ជា​ត្រៀម​ខ្លួន​របស់​អ្នក​ទាំង​ពីរ​សម្រាប់​ឆ្ពោះ​ទៅ​ចូលរួម​ការ​ប្រកួតហែលទឹក​​ពាក់​ជើង​ទា​អាស៊ីអាគ្នេយ៍​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ដែល​គេ​គ្រោង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ីនៅ​ពេល​ខាង​មុខ​នេះ។ 

លោក ហែមថុន​ ពន្លឺ​ និង​សិស្ស

បញ្ជាក់​ដែរ​ថា​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ដែល​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Vietnam National Swimming and Fin Swimming Championships នៅ​ឯ​ប្រទេស​វៀតណាម​នេះ​ដឹកនាំ​ដោយ​លោក​ ហែមថុន​ ពន្លឺ​ និង​មាន​កីឡាករ​ ទួន​ ទិត្យ​សត្យា​ កីឡាការិនី​ កាំង​ មុយនីន​។​ ការ​ប្រកួត​​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​​ ចាប់​ពី​ថ្ងៃទី១០​ ដល់​ ១៣​ ខែ​តុលា​ ២០២៥៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម