Connect with us

កីឡា

កីឡាករ​ ចាន់ រតនា​ ចេញ​ឈ្មោះ​ប្រកួត​ MMA ជា​ថ្មី​ក្រោយខកខាន​ជា​យូរ​ឆ្នាំ​

បានផុស

នៅ

កីឡាករ​ចាស់​វស្សា​ និង​ជា​ជើង​ខ្លាំង​ជំនាន់​សង្វៀន​ ONE ចាន់​ រតនា​ ​នឹង​ប្រកួត​គុ​ន​ចម្រុះ​ជា​ថ្មី​ក្រោយ​ខកខាន​ប្រកួត​បែប​នេះ​ជា​យូរឆ្នាំ​​ហើយ​ ខណៈ​រូប​គេ​ត្រូវ​ប៉ះ​អ្នក​លេង​ក្បាច់​គុន​​មក​ពី​ប្រទេស​ចិន​​ Buhuo Gupu នៅ​ថ្ងៃ​ទី៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ ខាង​មុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ចាន់​​ រតនា​

ការ​ប្រកួត​នៅ​ថ្ងៃ​ទី៤​ វិច្ឆិកា​ ខាង​មុខ​នេះ​គឺ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ខាង​ MMA របស់​កម្ពុជា​ហើយ​ដែល​សុទ្ធសឹង​ជា​អ្នក​មាន​ថ្វីដៃ​ល្អ និង​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​លើ​សង្វៀន​អន្តរជាតិ​ ONE Championship។​ ចាន់ រតនា​ រិន​ សារ័ត្ន​ ឡុង​ ឡា​ ចាន់ សំអាត ជា​កីឡាករ​ដែល​បាន​ហ្វឹកហាត់​គុន​ចម្រុះ​ និង​ធ្លាប់​បាន​បង្ហាញ​មុខ​លើ​សង្វៀន​ ONE​ ជា​​ច្រើន​ដង។​

កីឡាករ ចាន់​​ រតនា​

ចំពោះ​កីឡាករ​ ចាន់​ រតនា​ វ័យ​ជ្រេ​បន្តិច​ហើយ​ និង​ខកខាន​ឡើង​សង្វៀន​បែប​គុន​ចម្រុះ​ក៏​យូរ​ដូច​គ្នា​ ដូច្នេះ​ការ​វិល​មក​កាន់​ការ​ប្រកួត​មួយ​នេះ​ហាក់​មិន​ស្រួល​ប៉ុន្មានទេសម្រាប់​រូប​គេ។​ គេឃើញ​ រតនា​ ប្រកួត​គុន​ខ្មែរ​បាន​មួយ​រយៈពេល​ដែរ​តែ​ក្រោយ​មក​ក៏​បាត់​មុខ​ទៅ​វិញ។​

រតនា ពេលហ្វឹកហាត់​ជា​មួយ​គ្រូ​ប្រដាល់​សកល

អ្នក​គាំទ្រ​ក្បាច់​គុន​ចម្រុះ​ (MMA)​ ជឿជាក់​ថា​នឹង​ពេញ​ចិត្ត​ចំពោះ​ការ​រៀបចំ​មួយ​ប្រកួត​នេះ​ និង​រង់ចាំ​ការ​ប្រកួតឲ្យ​​ឆាប់​មក​ដល់។​ រង់ចាំ​មើល​ទាំង​អស់​គ្នា​ថាក្រុម​​កីឡាករ​ ចាន់​ រតនា​ រិន​ សារ័ត្ន​ ឡុង​ ឡា​ ស៊ឹម​ ប៊ុនស្រ៊ន់ ចាន់​ សំអាត​ សែន​ ច័ន្ទរិទ្ធីស័ក្ក ហុងកន​ គុនខ្មែរ​ អាច​ដណ្ដើម​យក​ជ័យជម្នះ​បាន​ទេ​លើ​កីឡាករ​ចិន។​ ចាន់​ រតនា​ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ចិន​ ប៊ូហួ ជូពូ (Buhuo Gupu) លើ​ប្រភេទ​ទម្ងន់​ ៦៣,៥គីឡូក្រាម។​ ការ​ប្រកួត​នេះរៀនចំ​ឡើង​ដោយ​សង្វៀ​ន​ថោន ​ចាប់​ពី​ម៉ោង​ ៨យប់​តទៅ​នៅ​ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម