Connect with us

កីឡា

លោក McConkey ថា ថ្ងៃនេះ ក្រុមលេងតាមផែនការ ប៉ុន្តែមានចំណុចមួយត្រូវកែប្រែ

បានផុស

នៅ

គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey សរសើរកូនក្រុមថ្ងៃនេះលេងតាមផែនការ ដែលបានរៀបចំ ប៉ុន្តែក្រោយការប្រកួត លោកចង់ឱ្យកូនក្រុមកែប្រែចំណុចមួយ ត្រង់ចំណុចចលនារត់ចូលប្រអប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ សម្រាប់ការប្រកួតបើកឆាកពូល D នៃពានរង្វាន់ក្លិបអាស៊ីកម្រិតទី ៣ AFC Challenge League ក្រោយការប្រកួតទល់នឹងក្រុម SP Falcons នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥។ ពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផល ៣ ទល់នឹង ០។ គ្រាប់បាល់ទាំង ៣ គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង គឺរកបានដោយ PEPRAH KWAME ២ គ្រាប់ និង TAKASHI ODAWARA ១ គ្រាប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម SP Falcons លោក McConkey បានមានប្រសាសន៍យ៉ាងដូច្នេះ ថា៖ «ការប្រកួតថ្ងៃនេះ មិនមានចំណុចខ្វះខាតអ្វីទេ។ គ្រាន់តែចំណុចមួយចំនួន យើងត្រូវការចំពោះការបញ្ចប់ទី។ គ្រប់ការប្រកួត ដែលយើងលេង គឺភាគច្រើន យើងតែងតែគ្រប់គ្រងបាល់បានច្រើន។ អ្វីដែលសំខាន់ គឺយើងព្យាយាមធ្វើតាមដំណើការ ដែលយើងចាប់ផ្តើមតាំងពី ៤ ខែកន្លងមក។ អ្វីដែលបន្ថែម គឺចលនារត់ទៅក្នុងប្រអប់។ ចំណែកការបញ្ចប់ទី គឺយើងធ្វើអ៊ីចឹងដដែល»។

គួរបញ្ជាក់ថា ការប្រកួតបន្ទាប់ ដែលជាការប្រកួតទី ២ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបគ្នាជាមួយក្រុម Ezra FC នៅថ្ងៃ ពុធ ទី ២៩ ខែ តុលា ឆ្នាំ ២០២៥ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដដែល៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម