Connect with us

កីឡា

ជា​គ្រូ​បង្គោល​ឆ្នាំ​ដំបូង លោក McConkey ទទួល​បាន​ជោគជ័យ​លើស​ពី​បាល់ទាត់

បានផុស

នៅ

លោក ​Mattew McConkey ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​ទាំង​​ការងារ និង​ក្រុម​គ្រួសារ​សម្រាប់តួនាទី​ជា​គ្រូ​បង្គោល​ក្រុម​ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសសញ្ជាតិ​អៀរឡង់​រូប​នេះ​ត្រូវ​បាន​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង តែង​តាំង​ជា​គ្រូ​បង្គោល​កាល​ពីថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ ២០២៥ ជំនួស​លោក Pep Munoz ដែល​បាន​ចាក​ចេញ។ គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ​មាន​ភារកិច្ច​សំខាន់​ចំនួន ៥ ក្នុង​ការ​ដឹក​នាំ​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង គឺ ពាន​បើក​រដូវ​កាល ខេមបូឌានស៊ុបភើខាប់, ពាន​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ព្រម​ទាំង​ពាន​អន្តរជាតិ​ AFC Challenge League និង​ពាន​ក្លិប​អាស៊ាន ASEAN Club Championship។

ជា​លទ្ធផល ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ជើងឯក​ក្នុង​ស្រុក​ទាំង ៣ តែ​ម្តង​គឺ ខេមបូឌានស៊ុបភើខាប់ ពាន​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ពានរង្វាន់ AFC Challenge League ខណៈ​ពាន ASEAN Club Championship ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ពូល។ ជា​ពិសេស​ទៀត​នោះ លោក McConkey បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​បំផុត ២ ​ថែម​ទៀត។

នេះ​ជា​សមិទ្ធផល​ធំ​ធេង​សម្រាប់​លោក Mattew McConkey និង​ក្រុម​ការងារ​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ុន្តែ​និយាយ​ពី​លក្ខណៈ​បុគ្គលរបស់​គ្រូ​បង្គោល​គឺ​លើស​ពី​អ្វី​ដែលមហា​ជន​បាន​យល់។

លោក​បាន​ប្រាប់​«កម្ពុជា​ថ្មី»​ក្នុង​បទ​សម្ភាស​ថា ៖«​ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់ វា​ជា​រដូវ​កាល​មួយ​ដ៏​អស្ចារ្យ​ដែល​យើង​បាន​បញ្ចប់​ដោយ​ឈ្នះ​ពានរង្វាន់ ៣ ផ្សេង​គ្នា ។ អរគុណ​ដល់​កីឡាករ​ទាំង​អស់។ ពួក​គេ​ខំ​ប្រឹង​ខ្លាំង​​នៅ​លើ​ទី​លាន ក្រុម​ការងារទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ ពួក​គេ​ពិត​ជា​អស្ចារ្យ។ ក្រុម​ការងារ​វិភាគ ​ក្រុម​វិទ្យាសាស្ត្រ​កីឡា ក្រុម​គ្រូពេទ្យ ពិត​ជា​អស្ចារ្យ ហើយ​ក៏​មានក្រុម​គ្រួសាររបស់​ខ្ញុំ ភរិយា និង​កូន​របស់​ខ្ញុំ​​ដែល​បាន​មក​ទី​នេះ​ដែរ»។

លោក​បាន​បញ្ជាក់​ថា ៖«វា​ប្រហែល​ជា​ជា​ឆ្នាំតឹង​តែង​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​ ប៉ុន្តែ​ក៏​ប្រហែល​ជា​កាដូ​​ដ៏​មាន​ន័យ​បំផុតសម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​គ្រូ​បង្គោល​ឆ្នាំ​ដំបូង។ អ្នក​គ្រប់គ្នា​រំពឹង​យើង​ឈ្នះ​គ្រប់​ការ​ប្រកួត ហើយ​បន្ទាប់​មក​ ភរិយា​របស់​ខ្ញុំ​បាន​សម្រាក​កូន ដូច្នេះ​មិន​មែន​ជា​ជា​រឿង​ងាយ​ស្រួល​ទេ។ ប៉ុន្តែ​និយាយ​តាម​ត្រង់ ភរិយរបស់​ខ្ញុំបាន​ជួយ​សម្រាល​បន្ទុក​​ខ្ញុំ​ច្រើន​ណាស់។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​មាន​គាត់ និង​កូនឈ្មោះ Maggie ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​មែន​ទែន»៕

FAIR PLAY PREAH KHAN REACH SVAY RIENG FC

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម