Connect with us

កីឡា

លីគបាល់ទះជប៉ុន និងកូរ៉េខាងត្បូង ឈរជាលីគផ្តល់ប្រាក់ឈ្នួលឱ្យកីឡាករខ្ពស់ជាងគេនៅអាស៊ី

បានផុស

នៅ

លីគបាល់ទះកំពូល ជប៉ុន (SV.League) និងលីគបាល់ទះកំពូល កូរ៉េខាងត្បូង (V-League) កំពុងឈរជាលីគបាល់ទះផ្តល់តម្លៃពលកម្មឱ្យកីឡាករថ្លៃជាងគេបំផុតប្រចាំតំបន់ អាស៊ី។

រូបភាព
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងតម្លៃពលកម្មរបស់កីឡាករតាមលីគបាល់ទះនីមួយៗ គឺមិនសូវបង្ហាញច្បាស់លាស់នោះទេ ពោលមិនថាលីគនៅតំបន់ អាស៊ី និង អឺរ៉ុបជាដើម។ យ៉ាងណា យោងតាមប្រភពដ៏គួរឱ្យទុកចិត្តពីប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញ ថា នៅក្នុងតំបន់ អាស៊ី គឺលីគបាល់ទះ ជប៉ុន និងកូរ៉េខាងត្បូង ឈរនៅលើគេក្នុងលំដាប់លេខ ១ និងលេខ ២ ជាលីគបាល់ទះផ្តល់ប្រាក់ពលកម្មឱ្យកីឡាករខ្ពស់ជាងគេបំផុត។

រូបភាព

លីគបាល់ទះកំពូល ជប៉ុន ឈរនៅលំដាប់ទី ១ ដោយក្នុងមួយឆ្នាំកីឡាករឆ្នើមបំផុត អាចរកចំណូលបានដល់ខ្ទង់ ១ លានដុល្លារអាមេរិក។ ប្រាក់ចំណូលដ៏ច្រើនមហាសាលនេះ គឺរាប់បញ្ចូលគ្នាទាំងប្រាក់ពលកម្ម ប្រាក់បន្ថែមលើកទឹកចិត្ត ការផ្សព្វផ្សាយផលិតផល និងប្រាក់រង្វាន់ពីការឈ្នះពានរង្វាន់។

រូបភាព

ចំណែកលីគបាល់ទះ កូរ៉េខាងត្បូង វិញឈរនៅលំដាប់លេខ ២ ដោយក្នុងមួយឆ្នាំកីឡាករបរទេសឆ្នើម អាចរកបានដល់ជាងកន្លះលានដុល្លារអាមេរិក។ យោងតាមរបាយការណ៍កាលពីឆ្នាំ ២០២៤ គឺកីឡាករឆ្នើមបំផុត ជាពិសេសកីឡាករបរទេស អាចទទួលបានប្រាក់ឈ្នួលខ្ទង់ ៥៥ ម៉ឺនដុល្លារអាមេរិក សម្រាប់ការលេងឆ្នាំទី ២។ ប្រាក់ឈ្នួលជាមធ្យមនៅទីនោះសម្រាប់កីឡាករទូទៅ គឺទទួលបានខ្ទង់ ១៤ ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ បរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម