កីឡា
តើ វិសាខា អាចបញ្ចប់កំណត់ត្រា ភ្នំពេញក្រោន បានទេល្ងាចនេះ?
ក្រុម វិសាខា ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមមិនស្គាល់ចាញ់ ភ្នំពេញក្រោន វេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី១១។

វិសាខា មិនសូវទទួលបានលទ្ធផលល្អប្រសើរទេនៅរដូវកាលនេះ ដោយឆ្លងកាត់ ៩ ប្រកួត គឺឈ្នះ ២ ស្មើ ៤ និងចាញ់ ៣ រកបាន ១០ ពិន្ទុ កំពុងឈរលេខ ៩ ក្នុងតារាង។ ចំណែកភ្នំពេញក្រោន មិនទាន់ស្គាល់បរាជ័យឡើយ ដោយឈ្នះ ៥ និងស្មើ ២ មាន ១៧ ពិន្ទុ កំពុងឈរលេខ ៣។ ពួកគេជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់រសជាតិចាញ់នៅក្នុងលីគរដូវកាលនេះ។
មិនត្រឹមតែប៉ុណ្ណោះសម្រាប់ការប្រកួតពានអន្តរជាតិ AFC Challenge League ក៏ភ្នំពេញក្រោន មិនទាន់ចាញ់ដែរ។ ការប្រកួតជម្រុះ (Playoff) ពួកគេបានយកឈ្នះក្រុមព្រុយណេ Kasuka យ៉ាងចាស់ដៃ ៦-០ ហើយនៅវគ្គសន្សំពិន្ទុក្នុងពូល ស្មើក្រុម Dewa United ១-១, ឈ្នះ Shan United ៣-១ និងឈ្នះក្រុម Tainan City ៣-២។

ប្រវត្តិជួបគ្នាគ្រប់កម្មវិធីរវាង ភ្នំពេញក្រោន និង វិសាខា គឺ ៣១ លើក ក្នុងនោះ ភ្នំពេញក្រោន ឈ្នះ ១០ លើក វិសាខា ឈ្នះ ៩ លើក និងស្មើគ្នា ១២លើក។ បើនិយាយតែក្នុងលីគធ្លាប់ជួបគ្នា ២១ លើក ដោយ វិសាខា ឈ្នះ ៦ ភ្នំពេញក្រោន ឈ្នះ ៧ និងស្មើគ្នា ៨។
ផ្អែកលើស្ថិតិ ក្រុមទាំងពីរប្រហាក់ប្រហែលគ្នា ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍បំផុតសម្រាប់ការប្រកួតល្ងាចនេះថា វិសាខា អាចបញ្ចប់កំណត់ត្រាមិនទាន់ចាញ់របស់ ភ្នំពេញក្រោន បានទេ។ ឬមួយ ភ្នំពេញក្រោន រក្សាកំណត់ត្រាបន្តទៀត។

លទ្ធផលការប្រកួតក្នុងលីគ
- សប្តាហ៍ទី១៖ ស្មើ បឹងកេត ០-០
- សប្តាហ៍ទី២៖ ស្មើ កងយោធពលខេមរភូមិន្ទ ១-១
- សប្តាហ៍ទី៣៖ ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៤-៣
- សប្តាហ៍ទី៤៖ ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ១-០
- សប្តាហ៍ទី៤៖ ឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-២
- សប្តាហ៍ទី៥៖ ឈ្នះ គិរីវង់សុខសែនជ័យ ៤-១
- សប្តាហ៍ទី៦៖ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៤-២
- សប្តាហ៍ទី៧៖ ភ្នំពេញក្រោន vs វិសាខា

លទ្ធផលការប្រកួតពាន AFC Challenge League
- ឈ្នះ Kasuka ៦-០
- ស្មើ Dewa United ១-១
- ឈ្នះ Shan United ៣-១
- ឈ្នះ Tainan City ៣-២
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


