កីឡា
ព្រះខ័នរាជស្វាយរៀង ឈរលេខ៣ ក្រោយស្មើ Johor យប់មិញក្នុងពានក្លិបអាស៊ាន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល B ពានរង្វាន់ជើងឯកក្លិបអាស៊ាន (ASEAN Club Championship) បន្ទាប់ពីបញ្ចប់ការប្រកួតទី៣បានស្មើនឹងក្រុមខ្លាំងរបស់ម៉ាឡេស៊ី Johor Darul Tazim កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥។

ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ១៦០០០នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រកួតរយៈពេល ៩០នាទី។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Roque បានទម្លាយសំណាញ់ទីរបស់ Johor Darul Tazim នៅនាទី២៩ ដើម្បីបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំងដល់អ្នកគាំទ្រ។
ឈានចូលដល់នាទី ៣៧ ខ្សែបម្រើប្រយុទ្ធស្លាបវ័យក្មេងកម្ពុជា ញាណ សុស៊ីដាន រកបានគ្រាប់បាល់ទី២ បន្ទាប់ពីកីឡាករហ្គាណា Kwame Peprah បញ្ជូនបាល់ឲ្យយ៉ាងស្អាតដើម្បីនាំមុខ ២-០។ ការប្រកួតនៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង នៅតែបន្តធ្វើបានល្អទាំងការគ្រប់គ្រងបាល់ សហការគ្នា និងបង្កើតឱកាសស៊ុត។

បន្ទាប់ពីចប់ ៩០នាទី អាជ្ញាកណ្តាលបានបន្ថែម ៩០ ដែលការប្រកួតចុងម៉ោង ក្រុមម្ចាស់ផ្ទះហាក់គ្រប់គ្រងស្ថានការមិនល្អប្រសើរទេ បន្ទាប់ពីផ្លាស់ប្តូរកីឡាករមួយចំនួន ជាពិសេសនៅតំបន់ការពារ។ ទីបំផុតត្រឹមរយៈពេល ៦ នាទីចុងក្រោយ ក្រុមរបស់ម៉ាឡេស៊ី រកបានគ្រាប់បាល់តាមស្មើ ២-២ តាមរយៈការលេងបាល់លើទាំងពីរដោយកីឡាករ Lowry នាទី ៩០+២ និងកីឡាករ Corbin-Ong នាទី៩០+៦។
តាមរយៈលទ្ធផលខាងលើនេះ ព្រះខ័នរាជស្វាយរៀង ធ្លាក់មកស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយរកបាន ៤ ពិន្ទុ ពីការឈ្នះ១ ស្មើ១ និងចាញ់១។ ក្រុម Johor Darul Tazim មាន ៧ពិន្ទុ ស្ថិតនៅកំពូលតារាង បន្ទាប់ពីឈ្នះ ២ និងស្មើ ១។

ក្រុមរបស់វៀតណាម Nam Dinh ឡើងទៅឈរលេខ២ ដោយមាន ៦ ពិន្ទុពីការឈ្នះទាំងពីរលើក ខណៈក្រុមរបស់សិង្ហបុរី Lion City Sailors មាន១ពិន្ទុ ស្ថិតនៅលេខ៤ ពីលទ្ធផលស្មើ១ និងចាញ់១ ខណៈលេខ៥ ក្រុមរបស់ថៃ Bangkok United មាន១ពិន្ទុ ពីលទ្ធផលស្មើ១ និងចាញ់ ១ ហើយក្រុមរបស់មីយ៉ាន់ម៉ា Shan United ស្ថិតនៅបាតតារាងដោយគ្មានពិន្ទុ បន្ទាប់ពីចាញ់ទាំងពីរប្រកួត។
ព្រះខ័នរាជស្វាយរៀង នៅសល់ ២ ប្រកួតទៀតដើម្បីសម្រេចថាតើអាចមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬយ៉ាងណា។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយក្រុម Bangkok United នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការប្រកួតចុងក្រោយធ្វើដំណើរទៅទឹកដីសិង្ហបុរីតទល់នឹងក្រុម Lion City Sailors នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ការប្រកួតជើងឯកក្លិបអាស៊ាននេះ ក្រុមលេខ១ និងលេខ២ នៃពូលទាំងពីរបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


