កីឡា
ច្បាប់ប្រកួតពាន Shopee Cup រដូវកាលថ្មីមិនកំណត់កីឡាករបរទេស ប៉ុន្តែកំណត់នៅលើទីលាន
សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានបញ្ចេញច្បាប់ជាផ្លូវការ ទាក់ទងនឹងការប្រើប្រាស់កីឡាករក្នុងការប្រកួតពានក្លិបអាស៊ាន ASEAN Club Championship Shopee Cup រដូវកាល ២០២៦-២០២៧ ដោយច្បាប់ក្នុងរដូវកាលថ្មីនេះ មិនមានអ្វីខុសនឹងរដូវកាលមុននោះទេ។

យោងតាម AFF បានឱ្យដឹង ថា ក្លិបនីមួយៗអាចចុះឈ្មោះកីឡាករអប្បរមា ១៨ នាក់ និងអតិបរមា ៤៥ នាក់។ ក្នុងមួយក្រុមត្រូវមានអ្នកចាំទីយ៉ាងហោចណាស់ ៣ នាក់។ ដោយឡែកសមាសភាពកីឡាករបរទេសសម្រាប់ក្លិបនីមួយៗវិញ មិនត្រូវបានកំណត់នោះទេ ដោយអាចចុះឈ្មោះដោយសេរី ប៉ុន្តែមានការកំណត់នៅលើទីលាន ដោយមួយក្រុមអាចដាក់ឱ្យចូលលេងបាន ៧ នាក់។

តាមរយៈបទបញ្ញត្តិក្នុងពាន ASEAN Club Championship រដូវកាល ២០២៦-២០២៧ ដែលមានកំណត់ការចុះឈ្មោះកីឡាករបរទេស ក៏បានជះផលវិជ្ជមានមួយចំនួនផងដែរសម្រាប់ក្រុមតំណាង កម្ពុជា ព្រះខ័នរាជស្វាយរៀង។
ក្រុមជើងឯកលីគកំពូល កម្ពុជា អាចយកឱកាសនេះ ដាក់កីឡាករបរទេសលេងជុំគ្នាឱ្យបានច្រើន ដើម្បីបន្ស៊ាំកីឡាករបរទេសថ្មីៗ និងចាស់ៗមួយចំនួនឱ្យយល់ចិត្តគ្នា មុនទៅលេងពានលំដាប់ទី ២ របស់ទ្វីប អាស៊ី AFC Champions League Two។

គួរបញ្ជាក់ ថា ការចាប់ឆ្នោតបែងចែកពូលបានធ្វើឡើងរួចរាល់ហើយ ក្នុងនោះក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំង ៦ ទៀត ដូចជា Johor Darul Tazim, Lion City Sailors, Cong An Ha Noi, Persib Bandung, ក្រុម Port FC និងក្រុមជម្រុះ ១ ទៀត រវាងក្រុម Ezra FC និងក្រុម Shan United។
ដោយឡែកនៅពូល A ឯណោះវិញ មានក្រុម Buriram United, Ratchaburi FC, Tampines Rover, Kuching City, ក្រុម ជើងឯកពាន Vietnam Cup, Borneo FC និងក្រុមជម្រុះ ១ ទៀតរវាងក្រុម Manila Digger និងក្រុម Indera SC៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


