កីឡា
ក្រោយមិនសូវមានឱកាសលេង Nieto បានចែកផ្លូវគ្នាជាមួយក្លិប Bhayangkara ហើយ
ខ្សែប្រយុទ្ធជម្រើសជាតិ កម្ពុជា Andres Nieto ត្រូវបានប្រកាសចែកផ្លូវគ្នាជាមួយក្លិបលីគកំពូល ឥណ្ឌូណេស៊ី Bhayangkara FC ហើយ ក្រោយចូលរួមលេងនៅទីនោះបានរយៈពេលកន្លះរដូវកាល។

នៅរដូវកាល ២០២៥-២០២៦ កីឡាករ Nieto បានសម្រេចចិត្តចាកចេញពី ភ្នំពេញក្រោន ផ្លាស់ទៅចូលរួមជាមួយក្លិប Bhayangkara FC របស់ ឥណ្ឌូណេស៊ី។ យ៉ាងណា ក្រោយលេងនៅទីនោះបានកន្លះរដូវកាល ក្លិប Bhayangkara FC ក៏បានសម្រេចបញ្ចប់កិច្ចសន្យាកីឡាករជនជាតិ កូឡុំប៉ី សញ្ជាតិ ខ្មែរ វ័យ ២៩ ឆ្នាំជាផ្លូវការ ដោយបានធ្វើការប្រកាសកាលពីល្ងាចថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥។

គួរឱ្យដឹងថា Nieto មិនសូវទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានប៉ុន្មានឡើយ សម្រាប់ការលេងនៅក្លិប ឥណ្ឌូណេស៊ី កន្លះរដូវកាលមកនេះ។ រូបគេបង្ហាញខ្លួនបានត្រឹមតែ ៦ ប្រកួតគត់ និងមិនបានរកគ្រាប់បាល់ ឬការបញ្ជូន (assist) បានសូម្បីមួយគ្រាប់។
Nieto បច្ចុប្បន្នមិនទាន់មានព័ត៌មានអំពីក្លិបថ្មីនៅឡើយទេ ប៉ុន្តែថ្មីៗនេះត្រូវបានអ្នកគាំទ្រចោទសួរ ថា តើរូបគេអាចត្រឡប់មក កម្ពុជា វិញ ឬចូលរួមជាមួយ ភ្នំពេញក្រោន ដែលជាផ្ទះចាស់របស់គេវិញឬទេ?

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


