Connect with us

កីឡា

Nieto ត្រឡប់មកវិញ ធ្វើឱ្យ ភ្នំពេញក្រោន កាន់តែពេញសាច់នៅតំបន់ប្រយុទ្ធ

បានផុស

នៅ

ក្លិបបាល់ទាត់ ភ្នំពេញក្រោន ត្រូវបានគេមើលឃើញអំពីសក្តានុពល ក្នុងការប្រកួតប្រជែងលីគកំពូល កម្ពុជា (Cambodian Premier League) នៅជុំទី ២ និងពានរង្វាន់ក្លិបអាស៊ីកម្រិតទី ៣ AFC Challenge League កាន់តែខ្លាំង បន្ទាប់ពីពួកគេយកបានខ្សែប្រយុទ្ធជនជាតិ កូឡុំប៉ី សញ្ជាតិ ខ្មែរ Andres Nieto ត្រឡប់មកវិញ។

Andres Nieto
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ ភ្នំពេញក្រោន បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពួកគេប្រកាសអំពីការត្រឡប់មកកាន់ក្លិបរហស្សនាមសិង្ហក្រហមវិញ​នូវ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន។ Nieto ត្រឡប់មកកាន់ ភ្នំពេញក្រោន វិញ បន្ទាប់ពីរូបគេចែកផ្លូវគ្នាជាមួយក្លិប ឥណ្ឌូណេស៊ី Bhayangkara FC ក្រោយលេងនៅទីនោះបានកន្លះរដូវកាល។

Andres Nieto

ភ្នំពេញក្រោន បច្ចុប្បន្នមានខ្សែប្រយុទ្ធល្អៗច្រើន ទាំងកីឡាករខ្មែរ និងបរទេស ដូចជា សារ ទី, Maksym Pryadun, Moses Dyer, Makerlo Tellez និងកីឡាករវ័យក្មេង យ៉ែម ដេវីត ជាដើម។ ឥឡូវនេះ ពួកគេបានបន្ថែម Nieto ដែលជាកីឡាករពូកែក្រឡុកម្នាក់ទៀត នោះ ភ្នំពេញក្រោន នឹងកាន់តែមានភាពរស់រវើកខ្លាំងនៅតំបន់ប្រយុទ្ធ។ តាំង​ពី​ដើម​រដូវ​កាល​មក ពួក​គេ​រឹង​មាំ​ខ្លាំង​នៅ​តំបន់​ការពារ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​រដូវ​កាល​នេះ។

ចំពោះវត្តមានរបស់ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ ក៏ធ្វើឱ្យ ភ្នំពេញក្រោន ទទួលបានផលចំណេញផងដែរ ពីការប្រើប្រាស់កីឡាករនៅលើទីលាន។ Nieto នឹងត្រូវលេងជាកីឡាករសញ្ជាតិ ខ្មែរ។ ដូច្នេះការប្រកួតលីគ ភ្នំពេញក្រោន នៅតែអាចដាក់កីឡាករបរទេសបាន ៥ នាក់នៅលើទីលាន ហើយផលចំណេញ គឺពួកគេមាន Nieto អាចលេងនៅលើទីលានម្នាក់ទៀត ក្នុងនាមជាកីឡាករបរទេស​សញ្ជាតិខ្មែរ។

ក្រៅតែអំពីផលចំណេញ ក្នុងការប្រកួតលីគ ភ្នំពេញក្រោន ក៏នឹងទទួលបានផលចំណេញមួយទៀតដែរ សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិ AFC Challenge League។ ការមកដល់របស់ Nieto ត្រូវបានអ្នកគាំទ្ររំពឹង ថា នឹងធ្វើឱ្យ ភ្នំពេញក្រោន ត្រៀមខ្លួនបានកាន់តែល្អ មុនជំនួបវគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុមរួមលីគ ព្រះខ័នរាជស្វាយរៀង ដែលធ្វើឡើង ២ ជើងនៅថ្ងៃទី ៥ និងទី ១២ ខែ មីនា ឆ្នាំ ២០២៦៕

Andres Nieto

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម