កីឡា
Takaki Ose ជាកីឡាករកម្ពុជាទី ៣ ទៅលេងនៅ ក្រៅប្រទេសរដូវកាលថ្មី
ខ្សែការពារជម្រើសជាតិកម្ពុជា Takaki Ose ត្រូវបានប្រកាសចូលរួមជាមួយក្លិបថៃ BG Pathum ជាផ្លូវការហើយ ដើម្បីត្រៀមរដូវកាលថ្មី បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្លិបកម្ពុជា ភ្នំពេញក្រោន។

កីឡាករដើមកំណើតជប៉ុន Takaki Ose បានលេងនៅទឹកដីកម្ពុជាជាមួយក្លិបដំបូងគឺ អង្គរថាយហ្គឺរ នៅឆ្នាំ ២០២០ ហើយឆ្នាំ ២០២១ រូបគេបានចូលរួមជាមួយក្លិបភ្នំពេញក្រោន ដែលបង្ហាញខ្លួនបាន ៧១ ប្រកួត និងរកបាន ២ គ្រាប់ ព្រមទាំងជួយឲ្យក្លិបឈ្នះពានរង្វាន់ជាច្រើន។ ជាពិសេស រូបគេទទួលបានសញ្ជាតិខ្មែរដែលលេងតំណាងឲ្យជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ។

បន្ទាប់ពីរយៈពេល ៦ ឆ្នាំជោកជាំនៅទឹកដីកម្ពុជា Takaki Ose បានសម្រេចស្វែងរកការប្រកួតប្រជែងថ្មីដោយចូលរួមជាមួយក្លិបថៃ BG Pathum សម្រាប់រដូវកាល ២០២៥-២៦។ នេះជាការឈានឡើងមួយកម្រិតទៀត ដោយសារលីគថៃមានកម្រិតគុណភាព និងប្រកួតប្រជែងខ្ពស់ជាងលីគកម្ពុជា។

ដូច្នេះ ខ្សែការពារ Takaki Ose បានក្លាយជាកីឡាករកម្ពុជាទី២ សម្រាប់ការប្រកបអាជីពបាល់ទាត់នៅប្រទេសថៃនៅក្នុងរដូវកាលថ្មីខាងមុខនេះ បន្ទាប់ពីកីឡាករខ្មែរ-អាមេរិក Nick Taylor ដែលបានចាកចេញពីព្រះខ័នរាជស្វាយរៀង ចូលរួមជាមួយក្លិបថៃ PT Prachuap F.C.។

ជាមួយគ្នានេះ កីឡាករដើមកំណើតកូឡុំប៊ី Andres Neito បានចូលរួមជាមួយក្លិបឥណ្ឌូណេស៊ី Bhayangkara Presisi ក្នុងនាមជាកីឡាករសញ្ជាតិកម្ពុជា បន្ទាប់ពីចាកចេញពីក្លិប ភ្នំពេញក្រោន។

ប្រការនឹងធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកាន់តែមានល្អប្រសើរដែលមានកីឡាករលេងនៅក្រៅប្រទេសច្រើននាក់សម្រាប់ការប្រកួតអន្តរជាតិនានាពេលខាងមុខ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


