កីឡា
កីឡាករ Andres Neito ចាត់ទុកជិត៦ឆ្នាំនៅកម្ពុជាជាពេលវេលាដ៏អស្ចារ្យ ទើបសម្រេចចិត្តចាកចេញ
កីឡាករ Andres Neito បានសម្រេចចាកចេញពីក្លិប ភ្នំពេញក្រោន ហើយបន្ទាប់ពីចំណាយពេលវេលានៅក្លិបកម្ពុជាជិត៦ឆ្នាំ។ រយៈពេលពេលនេះកីឡាករបានចាត់ទុកអស្ចារ្យបំផុតសម្រាប់ខ្លួនមុនពេលសម្រេចចិត្តចាកចេញ។

ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជារដូវកាល២០២៤-២៥ បានលើកឡើងថា វាជាអារម្មណ៍ដ៏អស្ចារ្យមួយ សម្រាប់រយៈពេលជិត៦ឆ្នាំជាមួយ ក្លិបភ្នំពេញក្រោន។
កីឡាករ Andres Neito បាននិយាយថា ៖««ខ្ញុំដឹងថា ខ្ញុំមានអារម្មណ៍កម្ពុជាជាប្រទេសរបស់ខ្ញុំ ពីព្រោះប្រទេសនេះបានផ្តល់លិខិតឆ្លងដែនឲ្យខ្ញុំ បានផ្តល់ឲ្យអ្វីៗគ្រប់យ៉ាង។ រយៈពេល៥ឆ្នាំ ស្ទើរតែ៦ឆ្នាំ វាមានអ្វីៗច្រើនណាស់។ ខ្ញុំមានអារម្មណ៍ខ្ញុំជាប្រជាជនកម្ពុជា»។

សុខសន្តិភាព និងវប្បធម៌ជាអ្វីដែលកីឡាកររូបនេះពេញចិត្តបំផុតក្នុងការរស់នៅកម្ពុជា។ ប្រជាជននៅទីនេះកក់ក្តៅ និងចេះជួយគ្នាដោយមិនគិតពីការតបស្នង។ ទោះបីជាយ៉ាងណា រយៈពេលជិត៦ឆ្នាំកន្លងទៅនេះគឺពេញចិត្តហើយសម្រាប់កីឡាករដើមកំណើតកូឡុំប៊ី-សញ្ជាតិខ្មែរនៅកម្ពុជា និងស្វែងការប្រកួតប្រជែងថ្មី។

កីឡាករបានលើកឡើងថា ៖«ខ្ញុំគិតថា ខ្ញុំនឹងចាកចេញពីក្លិប ពីព្រោះខ្ញុំដឹងថា ខ្ញុំបានបង្កើតស្នាដៃនៅក្នុងលីគរួចហើយ។ ខ្ញុំជាម្ចាស់ស្បែកជើងមាសនៅលីគ ហើយពានរង្វាន់នេះរឹតតែសំខាន់ ពីព្រោះក្លិបខកខានឈ្នះយូរហើយ ដូច្នេះខ្ញុំដឹងថា ពួកគេនឹងចងចាំខ្ញុំ។ នេះជាផ្ទះរបស់ខ្ញុំ ហើយសង្ឃឹមវិលត្រឡប់មកវិញថ្ងៃណាមួយ»។

ក្នុងរយៈពេលជិតឆ្នាំជាមួយភ្នំពេញក្រោន Andres Neito បានឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកគឺ២០២១ និង២០២២, ឈ្នះពានសម្តេចតេជោ ហ៊ុន សែន រដូវកាល២០២៤-២៥, ពានខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២២ និង២០២៣, ពានខេមបូឌានលីគខាប់ឆ្នាំ២០២២ និង២០២៣ ព្រមទាំងពានឯកត្តជនដូចជា ពានកីឡាករល្អប្រចាំលីគកម្ពុជា និងជាម្ចាស់ស្បែកជើងមាស៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


