Connect with us

កីឡា

Andres Neito ជាកីឡាករជម្រើសជាតិកម្ពុជាទី១ ទៅលេងនៅលីគកំពូល ឥណ្ឌូណេស៊ី

បានផុស

នៅ

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ខ្សែបម្រើប្រយុទ្ធ Andres Nieto ត្រូវបានប្រកាសជាផ្លូវការហើយ ក្នុងការចូលរួមជាមួយក្រុមនៃលីគកំពូល ឥណ្ឌូណេស៊ី Bhayangkara FC។

Andres Nieto
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្លាស់ទៅកាន់ក្លិបនៅ ឥណ្ឌូណេស៊ី​ នេះ បានធ្វើឱ្យ Andres Nieto ​ក្លាយជាកីឡាករជម្រើសជាតិ កម្ពុជា ដំបូងគេ ដែលបានទៅលេងនៅក្លិបក្នុងប្រទេស ឥណ្ឌូណេស៊ី។

ពីមុនមក ក៏ធ្លាប់មានកីឡាករ អតីតកីឡាករជម្រើសជាតិកម្ពុជាជាច្រើនរូបទៅលេងនៅក្រៅប្រទេស​ដែរ ដូចជា ចាន់ វឌ្ឍនាកា ទៅលេងនៅក្លិប Fujieda MYFC លីគទី ៣ ជប៉ុន, ក្លិប Pahang លីគកំពូល ម៉ាឡេស៊ី និងក្លិប PKNS FC លីគកំពូល ម៉ាឡេស៊ីដូចគ្នា។ ចំណែក កែវ សុខផែង ធ្លាប់លេងនៅក្លិប PKNP FC ក្នុងប្រទេស ម៉ាឡេស៊ី និង ប្រាក់ មុន្នីឧត្តម ធ្លាប់លេងនៅក្លិប N.Sembilan FC ក្នុងប្រទេស ម៉ាឡេស៊ី។ ធារី ចន្ថាប៊ីន ទៅ​លេង​នៅ​ Terrangganu ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ប៉ុន្តែក្នុងចំណោមកីឡាករទាំងអស់ គឺពុំដែលមានកីឡាកររូបណា ធ្លាប់ទៅលេងនៅ ឥណ្ឌូណេស៊ី​ ឡើយ។ លើកលែងតែអតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង កីឡាករ Privat Mbarga ដែលធ្លាប់ទៅលេងនៅលីគកំពូល ឥណ្ឌូនេស៊ី ជាមួយ Bali United ក្នុងនាមជាកីឡាករសញ្ជាតិ ខ្មែរ ប៉ុន្តែរូបគេពុំត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយជម្រើសជាតិ កម្ពុជា ឡើយ ដោយសារមានលក្ខខណ្ឌមួយចំនួន រូបគេមិនបានបំពេញឱ្យត្រឹមត្រូវតាមច្បាប់របស់ FIFA។

ចាន់ វឌ្ឍនាកា

គួរឱ្យដឹងថា Nieto គឺជាកីឡាករជនជាតិ កូឡុំប៊ី ដែលទទួលបានសញ្ជាតិ ខ្មែរ បន្ទាប់ពីគាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការលេងជាមួយ ភ្នំពេញក្រោន នៃលីគកំពូលកម្ពុជា គ្រប់រយៈពេល ៥ ឆ្នាំ។ ខ្សែបម្រើប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះ ពិតជាជោគជ័យមែនទែនក្នុងការលេងជាមួយក្រុមសិង្ហក្រហម ដោយរូបគេបានឈ្នះពានជាច្រើនដូចជា លីគកំពូលកម្ពុជា Cambodian Premier League ២ លើក, ពានសម្តេចតេជោ ហ៊ុន សែន ១ លើក និងពាន Cambodian League Cup ២លើក ព្រម​ទាំង​ពាន​ឯកត្តជន​ជា​ច្រើន​ទៀត៕

Andres Nieto

ក្លិប​បាល់ទាត់ Bhayangkara FC ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១០ ដែល​រហូត​ដល់​ពេល​នេះ​មាន​រយៈ​១៥​ឆ្នាំ​ហើយ។ ក្លិប​នេះ​​ប្រកួត​នៅ​លីគ​កំពូល​ឥណ្ឌូណេស៊ី ពី​ឆ្នាំ​ ២០១៧ ដល់ រដូវ​កាល ២០២៣-២៤ ប៉ុន្តែ​បាន​ធ្លាក់​ទៅ​លីគ​ទី​២ នៅ​រដូវ​កាល ២០២៤-២៥ ហើយ​ឥឡូវ​នេះ ពួក​គេ​បាន​ឡើង​មក​លីគ​កំពូល​វិញ​សម្រាប់​រដូវ​កាល​ថ្មី។ ពួក​គេ​ធ្លាប់​ឈ្នះជើង​ឯក​លីគ​កំពូល​ឥណ្ឌូណេស៊ី​១​លើក​គឺ​នៅ​ឆ្នាំ​២០១៧ ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម