Connect with us

កីឡា

Kwame Peprah ស៊ុត ៣ គ្រាប់​ម្នាក់​ឯង បញ្ចប់​កំណត់​ត្រា​មិនចាញ់​របស់ ភ្នំពេញក្រោន

បានផុស

នៅ

ក្លិប​ព្រះ​ខ័ន​រាជស្វាយរៀង បាន​យក​ឈ្នះ​លើ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ៣-២ ​សម្រាប់់​ការ​ប្រកួត​សប្តាហ៍ទី​១៦ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ​ក្រោន បាន​នាំ​មុខ ២-០ មុន​ដែល​ជា​រក​បាន​គ្រាប់បាល់​ដោយ​កីឡាករ Moses និង Andres Neito ប៉ុន្តែ​ចុង​ម៉ោងក្នុង​វគ្គ​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ២ គ្រាប់​តាម​ស្មើ និង​គ្រាប់​បាល់​ជ័យជម្នះ​នៅ​វគ្គ​ទី​២។ គ្រាប់​បាល់ទាំង ៣ របស់ ព្រះខ័ន​រាជ​ស្វាយរៀង រក​បាន​ដោយខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គាណា Kwame Peprah។

ជ័យជម្នះ​នេះ​បាន​​បញ្ចប់​កំណត់​ត្រា​​មិន​ដែល​ចាញ់​របស់ ភ្នំពេញ​ក្រោន នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ ១៤ ប្រកួត​កន្លង​ទៅ ពួក​គេ​បាន​ឈ្នះ ១០ និង​ស្មើ ៤ មាន ៣៤ពិន្ទុ បន្ត​ឈរចំណាត់​ថ្នាក់​លេខ ២។ ទោះ​បី​ជាយ៉ាង​ណា ភ្នំពេញ​ក្រោន នៅ​សល់ ១ ប្រកួត​ទៀត​ក្នុង​ដៃ​ទៀត។

ព្រះ​ខ័ន​រាជ​ស្វាយរៀង សង​សឹក​បាន​សម្រេច លើ ភ្នំពេញ​ក្រោន ដោយសារ​កាល​ពី​ជើង​ទី​១ បាន​ចាញ់​ដោយលទ្ធផល ២-៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ដូច្នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ៣៩ ពិន្ទុ បន្ត​ឈរ​លើ​កំពូល​តារាង​ដ៏​រឹង​មាំ តាម​រយៈ​ការឈ្នះ ១៣ ប្រកួត និង​ចាញ់ ៣ ប្រកួត។ ដូច្នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​នាំ​មុខ ៥ ពិន្ទុ​ហើយ។

នៅចុង​ម៉ោង​ឡើង​កម្តៅ​ខ្លាំង​ដោយ​មាន​ការ​ប៉ះ​ទង្គិច និង​តវ៉ា រហូត​ត្រូវ​បាន​អាជ្ញា​កណ្តាលមាន​ការ​ពិន័យ​កាត​ក្រហម លើ​កីឡាករ មិន រតនា។ ការ​ប្រកួត​មាន​កាត​លឿង​ច្រើន​ទាំង​កីឡាករ និង​ក្រុម​ការងារ​គ្រូ​បង្វឹក។

នៅ​ថ្ងៃ​នេះ​ដែរ បឹងកេត បានបរាជ័យ​ដោយ​លទ្ធផល 0-១ ក្រោម​ថ្វី​ជើងរបស់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ហើយ កងយោធពលខេមរភូមិន្ទ បាន​យក​ឈ្នះលើ ឡាយហ្វ ខេត្តព្រះសីហនុ ៣-០៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម