កីឡា
ក្លិប ឥណ្ឌូណេស៊ី Persib ហ៊ានផ្តល់ប្រាក់ឈ្នួលជាង ៣០ ម៉ឺនដុល្លារ ដល់ Kurzawa អតីតកីឡាករ PSG
ក្លិបអ្នកមានប្រចាំលីគកំពូល ឥណ្ឌូណេស៊ី Persib Bandung ហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើន ដើម្បីផ្តល់ប្រាក់ពលកម្មដល់អតីតខ្សែការពារក្រុម Paris Saint-Germain កីឡាករ Layvin Kurzawa ដែលទើបចុះកិច្ចសន្យាជាមួយក្លិបថ្មីៗនេះ។

កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៦ ក្លិបកំពូលតារាងនៃលីគកំពូល ឥណ្ឌូណេស៊ី បានប្រកាសជាផ្លូវការ អំពីការយកបានខ្សែការពារសញ្ជាតិ បារាំង Layvin Kurzawa ក្នុងកិច្ចសន្យារយៈពេល ៦ ខែ។ ការចុះកិច្ចសន្យាយកបានកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រនៅតំបន់ អាស៊ាន ទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារ Layvin Kurzawa ជាកីឡាករលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់មានបទពិសោធលេងនៅក្លិបធំៗក្នុងតំបន់ អឺរ៉ុប ជាច្រើនដូចជា Monaco, PSG និង Fulham ជាដើម។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏ចង់ដឹងផងដែរ ថាតើក្លិប Persib Bandung ហ៊ានផ្តល់ប្រាក់ពលកម្មដល់អតីតជម្រើសជាតិ បារាំង រូបនេះប៉ុន្មាន ដើម្បីអាចយករូបគេមកកាន់ ឥណ្ឌូណេស៊ី បាន? យោងតាមប្រភពពីសារព័ត៌មាន បារាំង Sprotune.20minutes បានបង្ហាញ ថា Layvin Kurzawa ទទួលបានប្រាក់ឈ្នួលពីក្លិប Persib Bandung ចំនួន ៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។ ដូច្នេះរយៈពេល ៦ ខែ កីឡាករនឹងទទួលបានប្រាក់ឈ្នួលសរុបចំនួន ៣៦ ម៉ឺនដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sprotune.20minutes
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


