Connect with us

កីឡា

កីឡាករ​ ផល​ ផានីត​ ថវិកា​ពី​អាជីព​បាល់ទះ​នេះ​បាន​ជួយ​ដល់គ្រួសារ​​ ១លាន​រៀល​ដែរ​ក្នុង​មួយ​ខែ​ៗ

បានផុស

នៅ

សមាជិក​ក្រុម​បាល់ទះ​ស្នងការ ន.ប​ រាជធានីភ្នំពេញ​ ផល​ ផានីត​ ថា​ថវិកា​ផ្សេងៗ​បាន​ពី​អាជីព​បាល់ទះ​នេះ​រូប​គេ​បាន​ជួយ​ដល់​លោក​ឪពុក​អ្នក​ម្ដាយ​របស់​ខ្លួន​ឯ​ខេត្ត​ព្រៃវែង​បាន​ ១លាន​រៀល​ផង​ដែរ​ក្នុង​មួយ​ខែ​ៗ​ដើម្បី​ចំណាយ​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ធ្វើ​ស្រែចម្ការ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ផល​ ផានីត​

កីឡាករ​ ផល​ ផានីត​ បាន​ឲ្យ​ដឹង​ថា​ ក្រៅ​តែ​ផ្ដល់​ឲ្យ​មាន​សុខភាព​ល្អ​ហើយ​នោះ​វិស័យ​កីឡា​បាល់ទះ​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ និង​ក្រុម​គ្រួសារ​មាន​ជីវភាព​ធូរធា​រស់​នៅ​សមរម្យ​ក្នុង​សង្គម​ផង​ដែរ។​ បច្ចុប្បន្ន​នេះ​ថវិកា​ដែល​រក​បាន​ពី​អាជីព​បាល់ទះ​នេះ​រូប​គេ​បាន​ផ្ញើ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត​បាន​ ១លាន​រៀល​ជា​រៀង​រាល់​ខែ។​

ជើង​ខ្លាំង​ផ្នែក​បាល់​ដេញ​ខាង​លើ​បន្ថែម​ទៀត​ថា​ បាន​ជួយ​ជា​ថវិកា​ដល់​គ្រួសារ​មែន​ ប៉ុន្តែនៅ​ឯ​ស្រុក​បែរ​ជា​ខ្លះ​កម្លាំង​ជួយ​ការងារ​ស្រែ​ចម្ការ​ទៅ​វិញ​ ព្រោះ​រូប​គេ​ និង​ប្អូន​ប្រុស​ជាប់​រស់នៅ​ភ្នំពេញ។​ ដោយ​សារ​តែ​គ្រួសារ​មាន​គ្នា​តែ​ពីរនាក់បង​ប្អូន​ដូច្នេះ​ទើប​មាន​ការ​លំបាក​ខ្លះ​ដែរ។​

កីឡាករ ផល​ ផានីត​

បញ្ជាក់​ដែរ​ថា​ ផល​ ផានីត​ ជា​អតីត​កីឡាករ​បាល់​ទះ​ក្រុម​វិសាខា។​ រូប​គេ​ហ្វឹកហាត់​បាល់ទះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ មក​ម្ល៉េះ​ និង​កំពុង​ប្រកប​អាជីព​ជា​មួយ​ក្រុម​បាល់ទះ​ស្នងការ ន.ប រាជធានីភ្នំពេញ។​ ផានីត​ ជា​អ្នក​រស់នៅ​ឯ​ឃុំ​ស្ពឺក​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង។​ ក្រៅ​ពី​អាជីព​បាល់​ទះ​កីឡាករ​រូប​នេះ​ក៏​ជា​មន្ត្រី​នគរបាល​មួយ​រូប​ផង​ដែរ៕​

ផានីត​ និង​មិត្តរួមក្រុម

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម