Connect with us

កីឡា

សហព័ន្ធ​គុន​ល្បុក្កតោ បង្ហាញ​មហិច្ឆតា​ដាក់​បញ្ជូល​ក្នុង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ ឆ្នាំ​២០៣១​

បានផុស

នៅ

​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ បង្ហាញ​មហិច្ឆតា​ចង់​ដាក់​ប្រភេទ​កីឡា​អត្តសញ្ញាណ​របស់​ខ្មែរ​មួយ​នេះ​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុវជន​អាស៊ី​ ឬ​ហៅ​ថា​ Asian Youth Games លើក​ទី៥​ ឆ្នាំ​២០៣១ និង​កីឡា Asean University Games ២០២៨​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ូ​ តារា​

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​អគ្គលេខាធិការ​សហព័ន្ធ​ល្បុក្កតោបាន​ឲ្យ​ដឹង​ថា​ សម្រាប់​កិច្ចការ​សំខាន់​នៅ​អាណត្តិ​ថ្មី​ឆ្នាំ​២០២៦​ ដល់​ ២០៣០​ នេះ​សហព័ន្ធ​មាន​មហិច្ឆតា​ដាក់​បញ្ជូល​កីឡា​គុន​ល្បុក្កតោ​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឲ្យ​បាន​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំ​លំដាប់​អាស៊ី​គឺ​ Asian Youth Games​ (AYG) នៅឆ្នាំ​២០៣១ ខាង​មុខ។​

រូបភាព​ផេក Kun Lbokator Cambodia

អគ្គលេខាធិការ​សហព័ន្ធ​ក្បាច់​គុន​មួយ​នេះ​បន្ថែម​ទៀត​ថា​ ក្រៅ​តែ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ហើយ​នោះ​សហព័ន្ធ​ក៏​ចង់​ដាក់​បញ្ជូល​នៅ​កម្មវិធី​ធំ​មួយ​ទៀត​ដែរ​គឺ​ Asean Universtiy Games (AUG) ឆ្នាំ​២០២៨​ ផង​ដែរ។​ ដូច្នេះ​ហើយ​សហព័ន្ធ​ត្រូវ​ធ្វើ​កិច្ចការ​ងារ​ច្រើន​ទាំង​ការ​ផ្សព្វផ្សាយ​ ការ​ពង្រឹង​សមត្ថភាព​ បណ្ដុះ​ធនធាន​ទាំង​ភាសា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ការ​ដឹកនាំ​ការ​ប្រកួត​ និង​ចំណុច​សំខាន់​មួយ​ចំនួន​ទៀត​ដែល​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ និង​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​ទាំង​ពីរ​ខាង​លើ។​

រូបភាព​ផេក Kun Lbokator Cambodia

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ទើប​តែ​បញ្ចប់​មហាសន្និបាត​បញ្ចប់​ការងារ​អាណត្តិ​ចាស់​ និង​លើក​ទិសដៅ​អាណត្តិ​ទី៦​ ឆ្នាំ​២០២៦​ ដល់​ ២០៣០ កាល​ពី​ថ្ងៃ​ទី១០​ ខែ​មេសា​ ថ្មីៗ​នេះ។​ កីឡា​អត្តសញ្ញាណ​របស់​កម្ពុជា​មួយ​នេះ​ក៏​ទទួល​បាន​ថ្នាក់ដឹក​ថ្មី​ផង​ដែរគឺ​លោក​ វ៉ាត់​ ចំរើន​ ដែលជាប់​ជា​ប្រធាន​បន្ត​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ក្រោយ​លោក​បណ្ដិត​ ចាន់​ សារុន​ មាន​វ័យ​ចាស់​ និង​បាន​សម្រាក​ពី​ការងារ​នេះ​ហើយ​នោះ៕​

រូបភាព​ផេក Kun Lbokator Cambodia

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម