កីឡា
អតីតកីឡាករជម្រើសជាតិ ម៉ី រស្មី នឹងបន្តជួយក្រុមបាល់ទះខេត្តស្វាយរៀងនៅតេជោលីគ ឆ្នាំ២០២៦
កីឡាករឆ្វេងអតីតជម្រើសជាតិបាល់ទះកម្ពុជា ម៉ី រស្មី ថារូបគេនៅតែបន្តជួយក្រុមបាល់ទះស្នងការខេត្តស្វាយរៀងក្នុងពានរង្វាន់តេជោលីគ ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ ស្របពេលបច្ចប្បន្នការហ្វឹកហាត់ត្រៀមមានជាបណ្ដើរៗ។

កីឡាករ ម៉ី រស្មី
កីឡាករ ម៉ី រស្មី ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា ថាចំពោះក្រុមស្នងការខេត្តស្វាយរៀងគឺបានចូលហ្វឹកហាត់តាំងពីមុនចូលឆ្នាំខ្មែរមកម្ល៉េះ។ គ្រាន់តែការហ្វឹកហាត់នោះមិនសូវបុកខ្លាំងនោះទេ ប៉ុន្តែហ្វឹកហាត់ជាប្រចាំតែម្ដង។
កីឡាករពូកែថែរាងកាយខាងលើនេះបន្ថែមទៀត ពានរង្វាន់តេជោលីគឆ្នាំ២០២៦ នេះអាចនឹងមានការប្រកួតប្រជែងខ្ពស់ជាងឆ្នាំមុនទៅៗទៀតពិសេសនោះក្រុមខ្លាំងដែលជាម្ចាស់ពានឆ្នាំមុន បញ្ជាការដ្ឋានអង្គរក្ស និងក្រុមបាល់ទះវិសាខាជាដើម។ ចំពោះក្រុមស្វាយរៀងរបស់ខ្លួនកំពុងពិនិត្យលើការនាំចូលកីឡាករបរទេសដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជាមួយក្រុមដទៃ។

កីឡាករ ម៉ី រស្មី
បញ្ជាក់ដែរថា ពានរង្វាន់បាល់ទះតេជោគលីគជាពានរង្វាន់ធំបំផុតរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងបានដំណើរការប្រកួតរយៈពេល ២លើកមកហើយដោយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សឈ្នះទាំងពីរលើកតែម្ដង។ ការប្រកួតលើកទី៣ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ ក្រុមបាល់ទះខេត្តស្វាយរៀង ជាប់ចំណាត់ថ្នាក់លេខ៤ នៅរដូវកាលមុន៕


អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


