កីឡា
ម្ចាស់មេដាយប្រាក់កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ របស់កម្ពុជា បន្តមានភារកិច្ចសំខាន់ៗ ៣កម្មវិធីទៀតនៅខែឧសភា
កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន របស់កម្ពុជាដែលជាម្ចាស់មេដាយប្រាក់កីឡាឆ្នេរខ្សាច់ លើកទី៦ ឆ្នាំ២០២៦ ប្រទេសចិន នៅមានភារកិច្ចសំខាន់ៗចំនួន ៣កម្មវិធីទៀតក្នុងខែឧសភាខាងមុខនេះពិសេសការសន្សំពិន្ទុឆ្ពោះទៅព្រឹត្តិការណ៍កីឡាអូឡាំពិក សហរដ្ឋអាមេរិក ។

ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ពេលមកដល់កម្ពុជា
នេះបើតាមការឲ្យដឹងពីលោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន នៅមិនទាន់បានសម្រាកនោះទេ ពោលមកដល់កម្ពុជាវិញនេះត្រូវបន្តហ្វឹលហាត់រយៈពេលមួយខែបន្តទៀតដើម្បីត្រៀមខ្លួនចូលរួមការប្រកួតសំខាន់ៗអំឡុងខែឧសភា ២០២៦។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា ការប្រកួតគឺមាន ៤កម្មវិធីអំឡុងខែក្រោយនេះរួមមាន 1. Triathlon Cup 02-05-26 ប្រទេសហ្វីលីពីន 2.World Cup Chengdu 09-05-26 ប្រទេសចិន 3. Asian Triathlon Cup Liangungang 23-05-26 ប្រទេសវៀតណាម 4. Asian Triathlon Cup Taizhou 30-05-26 ប្រទេសចិន។ ប៉ុន្តែសហព័ន្ធនឹងពិនិត្យមើលលើលទ្ធភាពជាក់ស្ដែង និងប្រហែលបញ្ជូនឲ្យចូលរួមប្រកួតត្រឹមតែ ៣កម្មវិធីប៉ុណ្ណោះទេ។ ការប្រកួតទាំងនេះគឺសុទ្ធតែសន្សំពិន្ទុដើម្បីឆ្ពោះទៅរកការជាប់ជម្រុះបានលេងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកឯសហរដ្ឋអាមេរិក ឆ្នាំ២០២៨ ខាងមុខនេះ។

កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន
បញ្ជាក់ដែរថា កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ទើបតែឈ្នះមេដាយប្រាក់ ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ លើកទី៦ ដែលកំពុងធ្វើនៅឯទីក្រុង Sanya ប្រទេសចិន។ កីឡាការិនីកម្ពុជារូបនេះប្រកួតឈ្នះលើវិញ្ញាសា Aquathlon ដោយត្រូវរត់ 2.5km + ហែលទឹក 1km + រត់ 2.5 kmដោយធ្វើបានក្នុងថេរវេលា 31.34នាទី។ នៅខែក្រោយអំឡុងពីថ្ងៃទី២ ទៅនេះគឺកីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន នឹងមមាញឹកខ្លាំងលើការប្រកួត៕
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


