Connect with us

កីឡា

កីឡាទ្រីយ៉ាត្លុងកម្ពុជា​ នេះ​ជា​លើក​ទី១​ ចូលរួម​ការ​ប្រកួត​កីឡាឆ្នេរខ្សាច់​អាស៊ី​ ថែម​ទាំង​អាច​ដណ្ដើមមេដាយ​ជូន​ជាតិ​ទៀត​ផង

បានផុស

នៅ

តំណាង​សហព័ន្ធ​កីឡាទ្រីយ៉ាត្លុង​កម្ពុជា​ នេះ​ជា​លើក​ទី១ ​ហើយ​ដែល​ក្រុម​កីឡា​របស់​ខ្លួន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡាឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ចិន​ និង​ជា​មោទកភាព​មួយ​ដែល​អាច​ស្វែង​រក​មេដាយ​ប្រាក់​ ១គ្រឿង​ជូន​ជាតិ​នៅ​ពេល​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ការិនី​ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន

លោក​ ងិន​ សុបញ្ញា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​កីឡា​ឆ្នេរខ្សាច់​នេះ​គឺ​ជា​លើក​ទី១ ​ហើយ​សម្រាប់​សហព័ន្ធ​របស់​លោក។​ ក្នុង​នាម​សហព័ន្ធ​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ដែល​កីឡា​ការិនី​ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ​បាន​ដណ្ដើម​មេដាយ​ប្រាក់​ ១គ្រឿង​ជូន​ជាតិ​មាតុភូមិ​កាល​ពី​ព្រឹក​មិញ​នេះ។​ សមិទ្ធិផល​នេះ​បាន​បង្ហាញ​ពី​ការ​ខំប្រឹង​ប្រែង​របស់​ក្រុម​កីឡាករ​ កីឡាការិនី​ទ្រីយ៉ាងត្លុង​នា​ពេល​កន្លង​មក។​

មេដាយ​ប្រាក់​ ១គ្រឿង​នេះ​ដែរ​ជា​មោទភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​លើក​ទី៦​ នេះ។​ បណ្ដា​ថ្នាក់ដឹកនាំ​ និង​អ្នក​មជ្ឈដ្ឋាន​កីឡា​មាន​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ រួម​ទាំង​សាធារណៈ​ជន​ដែល​គាំទ្រ​វិស័យ​កីឡា​បាន​ស៊ែ​ចែក​រំលែក​ច្រើន​អំពី​ជ័យជម្នះ​របស់​កីឡា​ទ្រីយ៉ាត្លុងកម្ពុជា​​នៅ​ព្រឹក​មិញ​នេះ។​

កីឡា​ការិនី​ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦​ ឆ្នាំ​២០២៦​ នេះ​បាន​បើក​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី២២​ ឧសភា​ ម្សិលមិញ។​ កម្ពុជា​បាន​ឈ្នះ​មេដាយ​ប្រាក់​​ ១គ្រឿង​លើ​ប្រភេទ​កីឡា​ទ្រីយ៉ាត្លុង​ដោយ​កីឡា​ការិនី​ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន​ បន្ទាប់​ពី​ធ្វើ​បាន​ក្នុង​រយៈពេល​ ៣២​.០០ នាទី​នៅ​ពី​ក្រោយ​​កីឡាការិនី​ចិន​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ ទទួល​បាន​មេដាយ​មាស​ ធ្វើ​បាន​រយៈពេល​ ៣១​.៣៤​នាទី។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦​ ឆ្នាំ​២០២៦​ នេះ​កម្ពុជា​បញ្ជូន​តែ​ ៤ប្រភេទ​កីឡា​ និង​មាន​អត្តពលិក​តែ​ជាង​ ២០​នាក់​ប៉ុណ្ណោះ។​ ក្នុង​ ៤ប្រភេទ​គីឡា​នោះ​រួម​មាន​កីឡា​ជឺជីតស៊ូ​ ទ្រីយ៉ាត្លុង​ បាល់ទាត់​លើ​តុ​ និង​ចំបាប់។ កម្ពុជា​ឈ្នះ​បាន​មេដាយ​ ១គ្រឿង​ហើយ​ក្នុង​ព្រឹត្តិកាណ៍​កម្រិត​អាស៊ី​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម