កីឡា
សហព័ន្ធកីឡាទ្រីយ៉ាត្លុង ទទួលស្គាល់ក្លិបកីឡារត់ជីរ៉ាន់-កម្ពុជាសមាជិកពេញសិទ្ធិ
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសទទួលស្គាល់ក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា (GeeRun Cambodia) ជាសមាជិកពេញសិទ្ធិរបស់ខ្លួន បន្ទាប់ពីឃើញក្លិបនេះរួមចំណែកជួយអភិវឌ្ឍកីឡារត់នៅកម្ពុជា។

ពិធីប្រកាសជាផ្លូវការបានធ្វើឡើងនៅសាលប្រជុំនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានលោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា និងកញ្ញា យ៉ាន់ សុជី ស្ថាបនិកក្លិប កីឡារត់ជីរ៉ាន់-កម្ពុជា ព្រមទាំងមានភ្ញៀវកិត្តិយសជាច្រើននាក់។
លោកស្រី បេង ប៊ុននេត បានលើកឡើងថា ក្លិប ជីរ៉ាន់-កម្ពុជា បានកំពុងធ្វើសកម្មភាពយ៉ាងសកម្មភាពក្នុងសកម្មភាពកីឡា និងជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ ក្លិបនេះដំណើរការរតាមគោលការណ៍កីឡាជាតិ ហេតុដូច្នេះហើយទើបសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សម្រេចឱ្យចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។ ការចូលជាសមាជិករបស់ក្លិប ជីរ៉ាន់-កម្ពុជា នាពេលនេះ បានបង្ហាញពីការវិវឌ្ឍ និងជាសញ្ញាវិជ្ជមានមួយក្នុងវិស័យកីឡាជាតិ ដើម្បីសុខភាពសាធារណៈ និងឆ្ពោះទៅរកកីឡាកម្រិតខ្ពស់នាពេលអនាគត។

ចំណែក កញ្ញា យ៉ាន់ សុជី ប្រធានក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា បានប្រាប់ថា ក្លិបរបស់កញ្ញាបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២៣ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពសង្គមតាមរយៈកីឡារត់។ ក្លិបមានចក្ខុវិស័យប្រែក្លាយទៅជាក្លិបមានទាំងការបង្ហាត់កីឡាទ្រីយ៉ាត្លុង ឌូអាត្លុង និង អាគ័រត្លុង។ សព្វថ្ងៃនេះក្លិបមានកូនសិស្សជាច្រើនទាំងមនុស្សពេញវ័យ និងកុមារ ទាំងប្រុស-ស្រីបានចូលរួមហ្វឹកហាត់ ហើយមានសិស្សជាច្រើនបានចូលរួមរត់ក្នុងព្រឹត្តិការណ៍ប្រកួតជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្លិបនេះមានកម្មវិធីហ្វឹកហាត់រាល់ល្ងាចថ្ងៃចន្ទ ពុធ និងសុក្រ ព្រមទាំងមានការហ្វឹកហាត់ដោយឥតគិតថ្លៃដល់សាធារណជននៅរាល់ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


