កីឡា
មកដឹងពីសមត្ថភាព និងវិញ្ញាសាក្រុមកីឡាទ្រីយ៉ាត្លុងកម្ពុជា ប្រកួតនៅកីឡាឆ្នេរខ្សាច់ប្រទេសចិន
ក្រុមកីឡាទ្រីយ៉ាត្លុងកម្ពុជា បានចេញដំណើរទៅប្រទេសចិនតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះមកម្ល៉េះដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ លើកទី៦ ខណៈបច្ចុប្បន្នកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពនៅទីនោះ។

ក្រុមទ្រីយ៉ាត្លុងកម្ពុជា
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតកីឡាឆ្នេរខ្សាច់នៅឆ្នាំនេះគឺសម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុងបានបញ្ជូនកីឡាការិនីពីររូបគឹ ផល ស្រីភួង និងកីឡាការិនីបារាំង-ខ្មែរ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន។ អ្នកទាំងពីរនឹងលេងវិញ្ញាសារតែមួយជាមួយគ្នាគឺ Aquathlon ដោយត្រូវរត់ 2.5km + ហែលទឹក 1km + រត់ 2.5 km ទៀត។

ក្រុមទ្រីយ៉ាត្លុងកម្ពុជា
ចំពោះសមត្ថភាពវិញកីឡាការិនីកូនកាត់ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ជាអតីតម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ដែលធ្វើឡើងនៅកម្ពុជា។ រូបគេមានសមត្ថភាពខ្លាំង និងធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតខ្ពស់នៅលើឆាកអន្តរជាតិជាច្រើនដងផងដែរ។ កីឡាករម្នាក់នេះមានសមត្ថភាពហែលទឹកបានលឿនល្អក្នុងការហ្វឹកហាត់ និងប្រកួតកន្លងទៅ។ ក្នុងនាមសហព័ន្ធជឿជាក់ថាក្រុមទ្រីយ៉ាត្លុងកម្ពុជានឹងធ្វើបានល្អនៅការប្រកួតឯប្រទេសចិននេះ។

បញ្ជាក់ដែរថា កម្ពុជាបានបញ្ចូន ៤ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់លើកទី៦ ចាប់ពីថ្ងៃទី២២ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ នេះនៅឯប្រទេសចិន។ ដោយឡែកសម្រាប់កីឡាទ្រីយ៉ាត្លុងនឹងត្រូវប្រកួតនៅថ្ងៃទី២៣ ខែមេសា ដោយមានកីឡាការិនីពីររូបលេងលើវិញ្ញាសា Aquathlon ៕

ក្រុមទ្រីយ៉ាត្លុងទៅដល់កន្លែងប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


