កីឡា
កូនស្រី ទ្រី ដាណា ក្លាហានមែនចូលហាត់ទ្រីយ៉ាត្លុងដែលជាប្រភេទកីឡាលំបាកមួយ
កាលពីពេលថ្មីនេះកូនស្រីលោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូមួយស្ដីការចូលរួមហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងដែលជាប្រភេទកីឡាលំបាក និងកម្រិខ្ពស់មួយជាមួយគ្រូជម្រើសជាតិកម្ពុជា និងបង្ហាញចំណាប់របស់ខ្លួនបន្ទាប់ពីការលេងកីឡាមួយនេះទៀតផង។

កញ្ញា ដាណា ភីន
កញ្ញា ដាណា ភីន ដែលគេស្គាល់ថាជាកូនស្រីច្បងរបស់លោកស្រី ទ្រី ដាណា បង្ហាញចំណាប់ក្នុងវីដេអូហ្វឹកហាត់របស់ខ្លួនថា ដោយសារតែខ្លួនចូលចិត្តខាងវិស័យកីឡាផងនោះទើបសម្រេចសាកល្បងលេងកីឡាទ្រីយ៉ាត្លុងនេះ និងចង់ជួយផ្សព្វផ្សាយផងដែរ។ បើទោះជាខ្លួនមិនមែនជាអ្នកកីឡាជំនាញក្ដី ប៉ុន្តែខ្លួនបានសាកល្បង និងធ្វើបានគ្រប់ផ្នែកទាំង ៣នៃទ្រីយ៉ាធ្លុងនេះដូចជា ហែលទឹក ជិះកង់ និងចុងក្រោយរត់ចម្ងាយ។

កញ្ញា ដាណា ភីន
កញ្ញាបានបន្ថែមទៀតថា កីឡាមួយប្រភេទនេះមានដើមកំណើតតាំងពីឆ្នាំ១៩៧០ មកម្ល៉េះ និងជាប្រភេទកីឡាអូឡាំពិក ដូច្នេះវាលំបាកបន្តិចត្រូវលេងរហូតដល់ទៅ ៣ប្រភេទកីឡាបញ្ចូលគ្នា។ អ្នកដែលមកលេងត្រូវមានកម្លាំងរឹងមាំទើបអាចហ្វឹកហាត់បាន។

កញ្ញា ដាណា ភីន
ចំណែកលោក នាង ពេជ្រពិសិដ្ឋ គ្រូជំនួយជម្រើសជាតិកីឡាទ្រីត្លុងកម្ពុជា បានឲ្យដឹងដែរថា កញ្ញា ដាណា ភីន ពិតជាបានមកហ្វឹកហាត់កីឡាមួយនេះជាមួយលោកមែន។ លោករីករាយណាស់ដែលកញ្ញាចាប់អារម្មណ៍ និងបានជួយធ្វើវីដេអូផ្សព្វផ្សាយពីកីឡាទ្រីយ៉ាត្លុងនេះឲ្យបានដល់ស្រទាប់មហាជនទូទៅ។

កញ្ញា ដាណា ភីន និងលោក នាង ពេជ្រពិសិដ្ឋ
គ្រូជម្រើសជាតិខាងលើបន្តទៀតថា កូនស្រីរបស់លោកស្រី ទ្រី ដាណា ពិតជាចាប់អារម្មណ៍ជាមួយកីឡាទ្រីយ៉ាត្លុងនេះ ព្រោះតែវាប្លែកខុសពីកីឡាផ្សេងដោយសារមាន ៣ប្រភេទកីឡាលេងបញ្ចូលគ្នាផង និងជាប្រភេទកីឡាដែលត្រូវការកាយសម្បទារឹងមាំកម្លាំងខ្លាំងក្លាទើបអាចចូលលេងកីឡាមួយនេះបាន។ វាស័ក្តិសមជាមួយអ្នកដែលចង់សាកប្រភេទកីឡាដែលលំបាក និងកម្រិតខ្ពស់ផង។

កញ្ញា ដាណា ភីន និងលោក នាង ពេជ្រពិសិដ្ឋ
បញ្ជាក់ដែរថា ការហ្វឹកហាត់ទ្រីយ៉ាត្លុងរបស់កញ្ញា ដាណា ភីន ដែលជាអ្នកល្បីក្នុងប្រព័ន្ធសង្គមមួយរូប និងជាកូនស្រីរបស់លោកស្រី ទ្រី ដាណា នេះអំឡុងថ្មីៗនេះនៅពហុកីឡដ្ឋានមរកតតេជោ។ កីឡាទ្រីយ៉ាត្លុងត្រូវបានចូលមកប្រទេសកម្ពុជាប្រហែល១០ឆ្នាំមកហើយ ប៉ុន្តែដូចដឹងស្រាប់ហើយថាជាប្រភេទកីឡាកម្រិតខ្ពស់ ដូច្នេះមិនសូវមានអ្នកស្គាល់ ឬលេងកីឡាមួយនេះដូចជាប្រភេទកីឡាផ្សេងៗនាពេលបច្ចុប្បន្ននេះទេ៕

កញ្ញា ដាណា ភីន និងលោក នាង ពេជ្រពិសិដ្ឋ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


