កីឡា
លោក ថោង បញ្ញាធន ការចាញ់នៅ Asian Beach Games ជាបទពិសោធឆ្ពោះទៅរកភាពជោគជ័យនាឱកាសក្រោយ
ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា លោក ថោង បញ្ញាធន ថាការចាញ់-ឈ្នះ ក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ (Asian Beach Games) នេះក៏ជាបទពិសោធមួយផងដែរដល់ក្រុមកីឡាករកម្ពុជាដើម្បីពង្រឹងសមត្ថភាពឈានទៅរកភាពជោគជ័យនាឱកាសក្រោយៗ។

លោក ថោង បញ្ញាធន
លោក ថោង បញ្ញាធន បានលើកឡើងថា ថ្វីត្បិតក្រុមកីឡាករជឺជីតស៊ូកម្ពុជាពុំទទួលបានមេដាយក្នុងព្រឹត្តិកាណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅប្រទេសចិននេះមែន ប៉ុន្តែក៏ជាបទពិសោធមួយបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព និងបំពេញនូវចំណុចខ្វះខាតផ្សេងៗ។ បទពិសោធចូលរួមការប្រកួតធំៗបែបនេះហើយដែលជួយជំរុញឲ្យមានភាពរីកចម្រើនឆ្ពោះទៅឱកាសប្រកួតក្រោយៗទៀត។
ប្រធានសហព័ន្ធខាងលើនេះបន្តទៀតថា ការចាញ់របស់ក្រុមកម្ពុជានេះទៀតសោធគឺប៉ះសុទ្ធតែកីឡាករលំដាប់ពិភពលោកទៅហើយដែលសុទ្ធសឹងជាជើងខ្លាំងប្រចាំទ្វីបអាស៊ីនេះ។ យ៉ាងណាការឈ្នះខ្លះៗរបស់ក្រុមកម្ពុជាក៏បានបង្ហាញពីភាពវិជ្ជមាន និងការកើនឡើងសមត្ថភាព បច្ចេកទេស និងសក្ដានុពលរបស់សហព័ន្ធនាថ្ងៃអនាគតផងដែរ។

កីឡាករកម្ពុជាអំឡុងការប្រកួតនៅចិន
បញ្ជាក់ដែរថា នៅព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ដែលកំពុងធ្វើឡើងនៅឯប្រទេសចិននេះគឺកម្ពុជាបញ្ជូនតែ ៤ប្រភេទកីឡាប៉ុណ្ណោះ។ ៣ប្រភេទកីឡាបានប្រកួតចប់ហើយរួមមានជឺជីតស៊ូ ទ្រីយ៉ាត្លុង និងបាល់ទាត់លើតុ។ ដោយឡែកសម្រាប់ប្រភេទកីឡាជឺជីតស៊ូ មានកីឡាករ សៅ សុភារ៉ា និង អូប៉េរ៉ាណា ខែមុន្នី វីឆាវឌ្ឍ បានឈ្នះមួយប្រកួតនៅវគ្គ៣២នាក់ និងបានឆ្លងទៅកាន់វគ្គ ១៦នាក់ចុងក្រោយ ប៉ុន្តែត្រូវធ្លាក់វគ្គនេះ៕

អត្ថបទដោយ៖ នូន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


