Connect with us

កីឡា

គុណធម៌​ខ្មែរ! កីឡាករ​ សៅ សុភារ៉ា​ គោលដៅ​ឈ្នះ​មេដាយ​មិន​ផ្តោត​តែ​ឈ្នះ​ថៃ​ ឬ​ប្រទេស​ណា​មួយ​នោះ​ទេ​

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិ​ជឺជីតស៊ូ​ សៅ សុភារ៉ា ​ប្រាប់​ពី​អារម្មណ៍​ពេល​ប៉ះ​ថៃ​ នៅ​ការ​ប្រកួត​កីឡា​អាស៊ី​ លើក​ទី៦​ ឯ​ប្រទេស​ចិន​កន្លង​ទៅ​នេះ​ថា​ ក្នុង​នាម​ជា​អ្នក​កីឡា​មួយ​រូប​គឺ​គោលដៅ​ធំ​ផ្ដោត​លើ​ការ​ឈ្នះ​មេដាយ​ជូន​ជាតិ​មិន​គិត​តែ​ឈ្នះ​លើ​ថៃ​ ឬ​ប្រទេស​ណា​មួយ​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ សៅ​ សុភារ៉ា

កីឡាករ​ សៅ​ សុភារ៉ា​ បាន​ឲ្យ​ពេល​មក​ដល់​កម្ពុជា​វិញ​ថា​ រូប​គេ​បាន​ខំប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ហើយ​ ប៉ុន្តែ​មិន​អាច​យក​ឈ្នះ​ដៃគូ​ ឬ​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ចិន។​ ការ​ចាញ់​កីឡាករ​កូរ៉េ​នេះ​គឺ​រូប​គេ​អស់​ចិត្ត​ហើយ​ ព្រោះ​ប៉ះ​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ឯណោះ​ទាំង​បទ​ពិសោធ​ និង​បច្ចេកទេស​ប្រកួត​ខុស​គ្នា​ឆ្ងាយ។​

Sarin Soonthorn ពេល​ចាញ់​ សៅ សុភារ៉ា​

ឆ្លើយ​តប​សំនួរ​ថា​មាន​អារម្មណ៍​យ៉ាងណា​ពេល​ប៉ះ​ថៃ ?​ សុភារ៉ា​ ថា​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ជាតិ​គឺ​រឿង​តែ​មួយ​គត់​ចង់​ប្រកួត​ឈ្នះ​មេដាយ​ជូន​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ។​ ចំពោះ​ការ​ប្រកួត​ប៉ះ​ប្រទេស​ណា​ ឬ​ផ្ដោត​លើ​ការ​ឈ្នះ​ថៃ​នោះ​រូប​គេ​មិន​បាន​គិត​អ្វី​ឡើយ។​ ពោល​ប៉ះ​ប្រទេស​ណា​ប្រកួត​ជា​មួយ​ប្រទេស​នោះ​ និង​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្ដើម​ជ័យជម្នះ​ទៅ​វគ្គ​បន្ត។​

សៅ​ សុភារ៉ា ពេលឈ្នះថៃ

បញ្ជាក់​ដែរ​ថា​ កីឡាករ​កម្ពុជា​ សៅ​ សុភារ៉ា​ និង​ក្រុម​ជម្រើស​ជាតិ​ជឺជីតស៊ូ​ រួម​ទាំង​ផ្នែក​ទ្រីយ៉ាត្លុង​បាន​មក​ដល់​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី២៦​ ខែ​មេសា​ ឆ្នាំ​២០២៦​ បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ប្រកួត​នៅ​កីឡា​ឆ្នេរខ្សាច់​អាស៊ី​ លើក​ទី៦​ នៅ​ឯ​ប្រទេស​ចិន។​ រំលឹក​ឡើង​វិញ​បន្តិច​ថា​ លើ​កីឡា​ជឺជីតស៊ូ​ វិញ្ញាសា​ប្រយុទ្ធ​ ៦៩​គីឡូក្រាម​កីឡាករ​ សៅ​ សុភារ៉ា​ បាន​យក​ឈ្នះ​លើ​កីឡាករ​ថៃ​ Sarin Soonthorn ដោយ​ផ្ដួល​ឲ្យ​មាន​របួស​មិន​អាច​ប្រកួត​បន្ត។​ យ៉ាងណា​រូប​គេ​បាន​ចាញ់​នៅ​ប្រកួត​បន្ទាប់​ក្នុង​វគ្គ​ ១៦​នាក់​ចុងក្រោយ​ក្រោម​ថ្វី​ដៃ​ជនជាតិ​កូរ៉េ​ Lee Jae-young។​ កីឡាករ​កូរ៉េ​នេះ​ផង​ដែរ​បាន​ឈ្នះ​ការ​ប្រកួត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ទទួល​បាន​មេដាយ​ប្រាក់​ទៀត​ផង៕​

ទិដ្ឋភាព​មក​ដល់​ម្សិលមិញ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម