កីឡា
មេដាយប្រាក់សម្រាប់កម្ពុជា ក្នុងការប្រកួតជើងឯកសាកលវិទ្យាល័យពិភពលោក FISU
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតកីឡាប្រយុទ្ធជើងឯកសាកលវិទ្យាល័យពិភពលោក FISU ឆ្នាំ២០២៦ នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។

សម្រាប់ការប្រកួតលំដាប់ពិភពលោក មឿនលីម សុបញ្ញា បានផ្តួលកីឡាករអាល្លឺម៉ង់តាមរយៈក្បាច់ក្លេដៃឲ្យចុះចាញ់ដោយប្រើពេលត្រឹមតែ ១នាទីនិង២០វិនាទីប៉ុណ្ណោះ។ បន្ទាប់មក កីឡាករកម្ពុជា បានផ្តួលកីឡាករថៃ តាមរយៈការក្លេដៃឲ្យចុះចាញ់ក្នុងរយៈពេល ៣នាទី និង ៣៦វិនាទី។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស កីឡាករ មឿនលីម សុបញ្ញា បាននាំមុខស្ទើរតែពេញការប្រកួតទៅហើយលើកីឡាករម្ចាស់ផ្ទះប្រេស៊ីល ប៉ុន្តែចុងក្រោយត្រូវបានកាត់សេចក្តីឲ្យចាញ់ដោយពិន្ទុយ៉ាងប្រផិតប្រផើយនៅនាទីចុងក្រោយដោយសារកំហុសខ្លះ ដូច្នេះរូបគេទទួលបានមេដាយប្រាក់។

ចំពោះការប្រកួតនេះ មឿនលីម សុបញ្ញា បានលើកឡើងថា ៖«គោលដៅរបស់ខ្ញុំគឺយកមេដាយមាសមកផ្ទះវិញ ប៉ុន្តែខ្ញុំបានបង្កើតកំហុសខ្លះនៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំនឹងរៀនពីបទពិសោធទាំងនេះ ហើយត្រលប់មកវិញឱ្យកាន់តែរឹងមាំសម្រាប់ការប្រកួតបន្ទាប់»។
សហព័ន្ធកីឡជឺជីតស៊ូកម្ពុជា បានសម្តែងការសប្បាយរីករាយដែលកីឡាករកម្ពុជាបង្ហាញសមត្ថភាពលើឆាកអន្តរជាតិយ៉ាងល្អរហូតទទួលបានមេដាយប្រាក់ពីការប្រកួតកម្រិតពិភពលោក។
រដូវកាលនៃការប្រកួតអន្តរជាតិនៅតែបន្ត កីឡាករ មឿនលីម សុបញ្ញា នឹងតំណាងឲ្យកម្ពុជាម្តងទៀតនៅខែក្រោយក្នុងការប្រកួតធំៗនៅប្រទេសជប៉ុន និង កាហ្សាក់ស្ថាន៕




អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


