កីឡា
កីឡាការិនី ហេង ស៊ីវហ៊ាង ប្ដេជ្ញាខំប្រឹងបន្ថែមទៀតដើម្បីដណ្ដើមមេដាយជូនជាតិឲ្យបានកាន់តែច្រើន
កីឡាការិនីឆ្នើមផ្នែកកីឡាជឺជីតស៊ូកម្ពុជា ហេង ស៊ីវហ៊ាង ប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព និងដណ្ដើមមេដាយឲ្យបានកាន់តែច្រើនជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗនាពេលខាងមុខដើម្បីជាការតបស្នង។

ហេង ស៊ីវហ៊ាង និងមេដាយដែលឈ្នះ
ថ្លែងក្រោយទទួលប្រាក់រង្វាន់លើកទឹកចិត្តកីឡាការិនី ហេង ស៊ីវហ៊ាង ដឹងគុណជាខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែលើកទឹកចិត្ត និងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យកីឡានៅប្រទេសកម្ពុជាកន្លងមក។ ការលើកទឹកចិត្តកន្លងទៅនេះបានធ្វើឲ្យកីឡាករ កីឡាការិនីកម្ពុជាមានភាពកក់ក្ដៅ និងទឹកចិត្តកាន់តែមោះមុតក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។
កីឡាការិនីជឺជីតស៊ូរូបនេះបន្ថែមទៀតថា ជាការតបស្នងចំពោះរាជរដ្ឋាភិបាលវិញនោះរូបគេប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីឲ្យមានសមត្ថភាពកាន់តែល្អឈានទៅដណ្ដើមមេដាយកម្រិតអន្តរជាតិបានច្រើនជាងនេះជូនជាតិមាតុភូមិ។

ហេង ស៊ីវហ៊ាង (កណ្ដាល)
បញ្ជាក់ដែរថា កីឡាការិនី ហេង ស៊ីវហ៊ាង ថ្មីៗនេះទើបតែចូលរួមទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលផងដែរដល់ ១៦ប្រភេទកីឡាដែលបានឈ្នះមេដាយលើឆាកអន្តរជាតិកន្លងទៅនេះ។ ហេង ស៊ីវហ៊ាង អំឡុងឆ្នាំ២០២៥ នេះបានឈ្នះមេដាយសរុប ៨គ្រឿងមាន មាស៥ ប្រាក់៣ គ្រឿងនៃពីរព្រឹត្តិការណ៍ផ្សេងគ្នា។ ថវិកាលើកទឹកចិត្តដែលរូបគេទទួលបាននោះសរុប ១០៧លានរៀល៕

ហេង ស៊ីវហ៊ាង ពេលទទួលថវិកាលើកទឺកចិត្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


