កីឡា
សហព័ន្ធកីឡាជឺជីតស៊ូ៖ សូមឲ្យការស្រឡាញ់គាំទ្ររបស់មហាជនមានរហូតកុំគាំទ្រដូចភ្លៀងរលឹម
តំណាងសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សូមឲ្យការស្រឡាញ់គាំទ្រកីឡាករ កីឡាការិនី និងវិស័យកីឡានៅកម្ពុជាពីមហាជនឲ្យមានរហូតតទៅកុំមានការគាំទ្រនៅពេលតែប្រកួត ឬគាំទ្របែបភ្លៀងរលឹមបានតែមួយឆាវៗ។

ការប្រកួតកន្លងទៅ
លោក សំអុន បូរមី អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូបានឲ្យដឹងថា តាមអ្វីដែលលោកមើលឃើញអំឡុងការប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៦ នៅប្រទេសចិនកន្លងទៅថ្មីៗនេះមានការគាំទ្រ និងចែករំលែកព័ត៌មានច្រើនអំពីការទទួលបានជ័យជម្នះរបស់កីឡាករ សៅ សុភារ៉ា។ ក្នុងនាមសហព័ន្ធសូមឲ្យមហាជនបន្តគាំទ្របែបនេះរហូតតទៅមុខទៀត និងកុំគាំទ្របែបភ្លៀងរលឹមបានតែមួយឆាវៗ។

លោក សំអុន បូរមី
ការបន្តគាំទ្ររបស់មហាជនគឺពិតជាសារសំខាន់ និងរួមចំណែកធំក្នុងការអភិវឌ្ឍន៍កីឡាឲ្យមានភាពរីកចម្រើនទាំងសមត្ថភាពកីឡាករ កីឡាការិនី និងកំណើនធនធានថ្មីៗបន្ថែមទៀត។ លើសពីនេះការបន្តគាំទ្ររបស់មហាជននឹងធ្វើឲ្យវិស័យកីឡានៅកម្ពុជាកាន់តែមានភាពទូលំទូលាយ និងមានការផ្សព្វផ្សាយកាន់តែច្រើនថែមទៀត។
អគ្គលេខាធិការខាងលើនេះ សូមឲ្យមហាជនចូលរួមគាំទ្របន្តទៀតពិសេសនោះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះអំឡុងខែសីហា ឆ្នាំ២០២៦ នៅឯខេត្តសៀមរាបឆាប់ៗខាងមុខនេះ។ ចូលរួមលើកទឹកចិត្តក្រុមកីឡាករ កីឡាការិនីប្រកួតដណ្ដើមមេដាយតំណាងកម្ពុជា និងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ខ្មែរក្នុងព្រឹត្តិការណ៍មួយនេះទាំងអស់គ្នា។

ការប្រកួតកន្លងទៅ
បញ្ជាក់ដែរថា អំឡុងការប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៦ ដែលបានធ្វើឡើងនៅប្រទេសចិន និងទើបតែបញ្ចប់ទៅនេះមានការគាំទ្រច្រើនពិសេសការយកឈ្នះកីឡាករផ្ទះលេខ២ របស់ សៅ សុភារ៉ា ជម្រើសជាតិកម្ពុជាកន្លងទៅ។ អំឡុងខែសីហា ២០២៦ ខាងមុខនេះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ផងដែរ៕

ការប្រកួតកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


