កីឡា
យុវជនគុនខ្មែរ រិទ្ធី គីងកុង សន្សំលុយពីការប្រកួតជាង ១ឆ្នាំទិញដីបាន ១ឡូត៏តម្លៃ ៥,០០០ដុល្លារ
ឪពុករបស់កីឡាករ រិទ្ធី គីងកុង និង រិទ្ធី លីហួរ បានសន្សំលុយដែលកូនប្រកួតបានរយៈពេលជាង ១ឆ្នាំចុងក្រោយនេះទិញបានដី ១ឡូត៏តម្លៃ ៥,០០០ដុល្លារដែលនេះជាការចូលរួមជំរុញលើកទឹកចិត្តកូនខំប្រឹងរហូតបានជាទ្រព្យសម្បត្តិបែបនេះ និងគ្រោងសាងសង់ផ្ទះនៅជំហានបន្ទាប់ទៀត។

លោក លឹម ហុង និងកូនៗ
លោក លឹម ហុង បានឲ្យដឹងថា ថ្មីៗនេះលោកបានទិញដី ១ឡូត៏មានទំហំក្បាលដី ៥ម៉ែត្រ និងបណ្ដោយ ២០ម៉ែត្រដែលមានទីតាំងចន្លោះក្លឹបលោក ផាត សូដា និងក្លឹបលោក ធន់ សុភា ឯសង្កាត់ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។
ដីដែលទិញនេះគឺជាកម្លាំងញើសឈាមរបស់កូនៗទាំងពីរ រិទ្ធី គីងកុង និង រិទ្ធី លីហួរ ដែលលោកបានសន្សំទុកឲ្យរយៈពេលជាង ១ឆ្នាំមកនេះ។ លោកយល់ឃើញថានេះជាការបង្ហាញ និងលើកទឹកចិត្តដែលកូនខំប្រឹងប្រែងកន្លងមកគឺទទួលបានមកវិញជាទ្រព្យសម្បត្តិរបស់ពួកគេបែបនេះ។ ចំពោះប្រាក់ខែរបស់លោក និងលុយដែលប្រពន្ធរកបានពីការងារលក់ដូរគឺចំណាយលើការបង់ធនាគារ និងចំណាយលើការហូបចុករស់នៅប្រចាំថ្ងៃ។ ដីនេះផងដែរនៅជំហានបន្ទាប់បើសន្សំលុយបានថែមទៀត និងមានលទ្ធភាពលោកនឹងសាងសង់ផ្ទះរស់នៅទីនោះ ព្រោះបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះជួលជាមួយកូនៗប៉ុណ្ណោះ។

ដីឡូដ៏ដែលទិញបាន
បញ្ជាក់ដែរថា លោក លឹម ហុង មានកូនប្រុស ២នាក់ដែលជាកីឡាករថ្នាលគុនខ្មែររួមមាន រិទ្ធី គីងកុង និង រិទ្ធី លីហួរ។ ពួកគេទាំងពីរជាសិស្សគុននៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃដែលមានលោក ផាត សូដា ជាគ្រូបង្ហាត់ផងដែរ។ ថ្មីៗនេះ រិទ្ធី គីងកុង បានបង្ហោះវីដេអូមួយបញ្ជាក់ពីការទិញដីបានមួយឡូត៏មួយកន្លែងដែលបានមកពីការសន្សំលុយប្រកួត៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


