Connect with us

កីឡា

សហព័ន្ធ​បាល់ទះ​កម្ពុជា​ បង្ហាញ​ក្រុម​ខ្លាំង​ទាំង​ ៨​ នឹង​ប្រកួតប្រជែង​ពាន​រង្វាន់​តេជោលីគ​ លើក​ទី៣​ ឆ្នាំ​២០២៦​

បានផុស

នៅ

ការ​ប្រកួត​តេជោលីគ​ រដូវ​កាល​ទី៣​ ឆ្នាំ​២០២៦​ កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ ស្រប​ពេល​នេះ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​បង្ហាញ​ក្រុម​ខ្លាំង​ទាំង​ ៨​នឹង​ត្រូវ​រៀបចំ​ខ្លួន​ចូលរួម​ការ​ប្រកួត​ប្រជែង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ។​

សមាសភាព​ក្រុម​ខ្លាំងៗ​ទាំង​ ៨​នោះ​រួម​មាន​៖​

1. ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស

2. សមាគមកីឡាបាល់ទះវិសាខា

3. សមាគមបាល់ទះក្រសួងមហាផ្ទៃ

4. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្ត​ស្វាយរៀង

5. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ

6. ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣

7. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តកោះកុង

8. ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទះស្នងការរាជធានីភ្នំពេញ

បញ្ជាក់​ដែរ​ ការ​ប្រកួត​តេជោលីគ​ លើក​ទី៣​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៦​ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នៅ​រាជធានីភ្នំពេញ។​ ២រដូវកាល​មុន​នោះ​ក្លឹប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ ជា​ម្ចាស់​ជើងឯក​ទាំង២​លើក។​ ការ​ប្រកួត​តេជោលីគ​នេះ​ជា​ព្រឹត្តិការណ៍​បាល់ទះ​ធំ​ជាង​គេ​បំផុត​ប្រចាំ​សហព័ន្ធ​កីឡា​បាល់ទះ​ និង​ជា​ការ​ប្រកួត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​មាន​ភាព​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​កម្ពុជា៕​

សមាគមបាល់ទះវិសាខា

សមាគមបាល់ទះក្រសួងមហាផ្ទៃ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម