កីឡា
U19 កម្ពុជា ត្រូវការឈ្នះ អូស្ត្រាលី ដាច់ខាត ដើម្បីកក់ក្តៅឡើងវគ្គ ១/២ ពានយុវជនអាស៊ាន
ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ១៩ ឆ្នាំ ត្រូវការយកឈ្នះលើក្រុមខ្លាំងជម្រើសជាតិ អូស្ត្រាលី អាយុក្រោម ១៩ ឆ្នាំដាច់ខាត់ ទើបអាចកក់ក្តៅ ដើម្បីឆ្លងផុតវគ្គចែកពូលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានយុវជនអាស៊ាន ASEAN U-19 Boys’ Championship 2026។

ក្រុម U19 កម្ពុជា ទទួលបានការស្ងើចសរសើរជាខ្លាំងពីអ្នកគាំទ្រ បន្ទាប់ពីការប្រកួតដំបូងរបស់ខ្លួនក្នុងពូល C បានយកឈ្នះលើក្រុម U19 ហ្វីលីពីន ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅទឹកដី ឥណ្ឌូណេស៊ី កាលពីថ្ងៃ សៅរិ៍ ទី ៦ ខែ មិថុនា។ ខ្សែប្រយុទ្ធស្លាប សែត មហាម៉ាត់សឡេះ រកបាន ២ គ្រាប់ និងខ្សែប្រយុទ្ធកូនកាត់ខ្មែរ-អាមេរិក ស៊ីថា ម៉េងជូ រកបាន ១ គ្រាប់។
ជ័យជម្នះក្នុងលទ្ធផល ៣ ទល់ ០ នេះ បានធ្វើឱ្យក្រុម U19 កម្ពុជា ឈរនៅលេខ ២ ក្នុងពូល C ដោយស្ថិតនៅក្រោម អូស្ត្រាលី ដែលឈរលេខ ១ ក្នុងពូល។ ក្រុមទាំង ២ មាន ៣ ពិន្ទុស្មើគ្នា ប៉ុន្តែ U19 អូស្ត្រាលី មានគ្រាប់បាល់ចំណេញច្រើនជាង ពោលគឺដល់ទៅ ១០ គ្រាប់។ ចំណែកក្រុម U19 ហ្វីលីពីន វិញឈរនៅបាតតារាង ដោយជំពាក់គ្រាប់បាល់រហូតដល់ ១៣ គ្រាប់។

ការប្រកួតចុងក្រោយ ក្រុម U19 កម្ពុជា ត្រូវជួបជាមួយនឹងក្រុម អូស្ត្រាលី នៅថ្ងៃទី ៩ ខែ មិថុនា វេលាម៉ោង ៨ យប់។ ការប្រកួតនេះ U19 កម្ពុជា ត្រូវការឈ្នះលើក្រុម អូស្ត្រាលី ជាចាំបាច់ ទើបអាចឡើងឈរលេខ ១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើបានត្រឹមស្មើក៏នៅមានឱកាសដែរ គ្រាន់តែមានឱកាសតិចតួច ដោយសារត្រូវអ៊ុតមើលតំណែងលេខ ២ ល្អជាមួយក្រុម ២ ទៀតក្នុងពូល A និង B។
ទោះបីជាយ៉ាងណា ការជួបគ្នាជាមួយក្រុម អូស្ត្រាលី មិនមែនជារឿងងាយស្រួលនោះទេសម្រាប់ កម្ពុជា ដោយសារតែពួកគេជាក្រុមខ្លាំង និងមានកម្រិតលើ។ ក្រុម U19 កម្ពុជា និង U19 អូស្ត្រាលី ធ្លាប់ជួបគ្នាម្តងនៅក្នុងពាន ASEAN U-19 Championship នេះកាលពីឆ្នាំ ២០១៦។ ពេលនោះ U19 កម្ពុជា បានចាញ់ក្នុងលទ្ធផល ០-២។

នៅក្នុងប្រវត្តិសាស្ត្រពានយុវជនអាស៊ាននេះ ក្រុម U19 កម្ពុជា មិនធ្លាប់បានឆ្លងផុតវគ្គចែកពូលនោះទេ។ ដោយឡែកក្រុម U19 អូស្ត្រាលី វិញ គឺជាក្រុមជោគជ័យជាងគេនៅក្នុងពាននេះជាមួយ U19 ថៃ ដោយពួកគេធ្លាប់បានឈ្នះជើងឯកពាននេះរហូតដល់ទៅ ៥ លើកដូចគ្នា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


